សង្គម
អាម៉ាប៉ាប៉ាញ៉ូស
អ្នកដែលធ្លាប់រស់នៅលើផ្លូវគ្រួស ផ្លូវដី ទើបបានយល់អារម្មណ៍ ជាពិសេសគឺនៅពេលមានយានយន្តការធ្វើដំណើរម្ដងៗ គឺហុយទ្រលោមមកលើគេហដ្ឋាន ពិបាកក្នុងការធ្វើដំណើរ ហើយបើមានភ្លៀងធ្លាក់វិញក៏ពិបាកដែរ នាំឲ្យកើតមានគ្រោ-ះថ្នា.ក់ផ្សេងៗ។
ប៉ុន្តែឥឡូវនេះនៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លែងពិកបាកទៀតហើយ ពេលនេះបានថ្នល់កៅស៊ូប្រើនឹងគេហើយ ក្រោយទ្រាំហុយរាប់ឆ្នាំ ទើបធ្វើឲ្យពលរដ្ឋរំភើបរហូតពោលថា៖
«លាហើយក្លិនដីហុយ លាហើយដីភក់ ចាប់ពីពេលនេះម៉ោងនេះតទៅអើយ (សកម្មភាពក្រាលជ័រកៅស៊ូមួយជាន់សិន)»
យ៉ាងណាសង្ឃឹមថាថ្នល់កៅស៊ូមួយនេះនឹងប្រើជាប្រយោជន៍រួមទាំងអស់គ្នា ហើយប្រើប្រាស់បានយូរអង្វែង តាមរយៈការចូលរួមថែរក្សា និងការស្ថាបនា។
ផ្ដល់សិទ្ធិដោយ៖ FirstNews