header ads

Sponsor

That's Y គឺជាស្មាតហ្វូនត្រកូល Y ម៉ូឌែល vivo Y21 ដែលមានតម្លៃទាបត្រឹមតែ$169 និងមានគុណសម្បត្តិច្រើន បើធៀបទៅនឹងស្មាតហ្វូនដ៏ទៃដែលមានតម្លៃប្រហាក់ប្រហែល។
ចំពោះការបង្ហាញខ្លួនរបស់ That’s Y នៃស្មាតហ្វូន vivo Y21 គឺត្រូវបានធ្វើការរចនាឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងរូបរាងដ៏ស្តើងកម្រាស់ត្រឹម 8.0mm ទម្ងន់ 182g ផ្តល់មកជាមួយនឹងជម្រើសពីរពណ៌គឺ ពណ៌ខៀវហៅថា Metallic Blue និងពណ៌ត្បូងពេជ្រហៅថា Diamond Glow ផ្ទៃខ្នងខាងក្រោយរបស់ vivo Y21 ស្រោបដោយជ័រ Plastic មានភាពរលោងដូចកញ្ចក់។ ចំពោះផ្ទៃអេក្រង់ធំទូលាយទំហំ 6.51 អ៊ីញ មានកម្រិតបង្ហាញ HD+ ទំហំ 1600×720px នៅលើផ្ទៃបង្ហាញចេញសរុប 89% ធៀបនឹងអេក្រង់ទៅរៀងទាំងមូល។

រីឯសម្រាប់ផ្នែកកាមេរ៉ារបស់វាវិញគឺត្រូវបានបំពាក់មកជាមួយនឹង លែនកាមេរ៉ាក្រោយ AI 2គ្រាប់ លែនគោលទំហំ 13MP  មាន​ aperture 2.2 ជាប្រភេទលែន wide Angle អាចផលិតសាច់វីដេអូបានក្នុងកម្រិត 1080p ក្នុងល្បឿន 30fps អាចធ្វើការថតបានជាមួយមុខងារ Portrait, Panorama, Live Photo, Slow-Mo, Time-Lapse, Pro Mode និង DOC… ជាដើម។ ចំណែកឯលែនទី2 ទំហំ 2MP មាន aperture 2.4 ជា Macro Lens អាចធ្វើការផ្តិតយកនូវវត្ថុដែលមានភាពល្អិតក្នុងគម្លាតជិត 4cm។

សម្រាប់កាមេរ៉ា​មុខ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​លមាន​កម្រិត aperture f/2.0 អាចធ្វើការថតរូបសែលហ្វីបានយ៉ាងស្រស់​ស្អាត ជាមួយនឹងស្បែក​មុខ​ភ្លឺរលោងដូចធម្មជាតិ។ vivo Y21 ដំណើរការលើបន្ទះឈីប MediaTek Helio P35 មានរ៉េមទំហំ 4GB បូកបន្ថែមរ៉េមជំនួយ 1GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB អាចធ្វើការបន្ថែមម៉េមូរីខាងក្រៅបានដល់ទៅ 1000TB។ ហើយវាក៏ប្រតិបត្តិការដោយប្រព័ន្ធដំណើរការ  Funtouch OS11.1 គាំទ្រដោយ Android 11 ថ្មទំហំធំដល់ទៅ  5000mAh ផ្តល់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 18W តាមរយៈរន្ធ USB-C។

អ្វីដែលពិសេសស្មាតហ្វូន vivo Y21 ក៏ត្រូវបានដាក់ឲ្យធ្វើការ  Pre-Order (កុម្មង់ទុកមុន) បាននៅតាមបណ្តាហាងដែលមានស្លាកសញ្ញាសម្គាល់ vivo ទូទាំងប្រទេសបានចាប់ពី ថ្ងៃទី 05 ដល់ 09 ខែកញ្ញា ឆ្នាំ2021 នេះតទៅជាមួយនឹងតម្លៃ $169 រួមបន្ថែមកាដូមានដូចជា៖

ស៊ីមកាត Smart តម្លៃ 16.5$ និងកាស That’s Y ដ៏ស្រស់ស្អាត ចំនួនមួយគូទៀតផងដែរ។

ប្រញាប់ឡើងឱកាសដ៏ពិសេសនេះមានរយៈពេលតែ 5ថ្ងៃនេះតែប៉ុណ្ណោះ!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post