
សង្គម
ភ្នំពេញ ៖កាលពីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីភ្ញាក់ផ្អើលមួយនៅកន្លែងត្រួតពិនិត្យជាតិស្រ.វឹ.ងស្ថិតនៅលើកំណាត់ផ្លូវពីអាងទឹក ទៅផ្សារដេប៉ូ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយនារីម្នាក់បានរ.ងរ.បួ.ស.បែ.កក្បា.ល

ខណៈជិះម៉ូតូខួបកំណេីតមិត្តនៅ Eden Garden ប៉ុន្តែមកដល់គោលដៅសមត្ថកិច្ចខាងលើ ស្រាប់តែជ.ន.រ.ង.គ្រោ-ះជិះក្នុងគោលបំណងបកក្រោយ ក៏ត្រូវសមត្ថកិច្ចលេីកអាយឌីសំ.ព.ងទៅលេីក្បា.លជ.ន.រ.ងគ្រោ-ះ បណ្តាលឲ្យធ្លាក់ពីលេីម៉ូតូ និងបែ.ក.ក្បា.លតែម្តង។



នៅព្រឹកថ្ងៃទី ០៩ ខែ កញ្ញា នេះ បើតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីដែលបានកេីតឡេីងនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅខណ្ឌ៧មករាថា៖
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
១. មន្ត្រីអន្តរាគមន៍ដែលបានបង្កការរ.ង.រ.បួ.សដល់ស្ត្រីម្នាក់បណ្តាលឱ្យបែ.កក្បាលត្រូវបានឃា.ត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកេីតហេតុរួច ។
២. បេីស្រាវជ្រាវហេីយឃេីញថាមានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បា.ប់ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំងផងដែរ ។
៣. ចំពោះអ្នកបេីកបរល្មេីសច្បាប់ បេីកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ ៕