
សង្គម
បទចម្រៀងមួយបទដែលមានចំណងជើងថា «ជំនោរដេីមខែ» ប្រហែលជាលោកអ្នកធ្លាប់បានស្ដាប់ហើយ ព្រោះមានតារាចម្រៀងជាច្រើនបានច្រៀងឡើងវិញ ប៉ុន្តែប្រហែលជាលោកអ្នកគិតថាបទនេះជាទំនុកខ្លឹមសារច្រៀងបទមរតកដើមហើយ ប៉ុន្តែមិនបានដឹងថាបទនេះត្រូវបានកែឡើងវិញនោះទេ។

ពេលនេះតារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា បានបង្ហើបឲ្យដឹងនៅថ្ងៃទី ០៩ ខែកញ្ញានេះថា បទចម្រៀងនេះ ត្រូវបានកែសម្រួលទំនុកច្រៀងឡើងវិញដោយអ្នកនាងផ្ទាល់តែម្ដង ខណៈអ្នកដែលច្រៀងខ្លឹមសារថ្មីនេះបែរជាដាក់ថាបទមរតកដើមទៅវិញ។ ដោយអ្នកនាងបានរៀបរាប់ឲ្យដឹងថា៖
« បទ: ជំនោរដេីមខែ ជាបទចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមបទល្បីៗជាច្រេីនរយពាន់បទរបស់នាងខ្ញុំ ម៉េង កែវពេជ្ជតា ។ ថ្វីត្បិតតែបទនេះមានប្រភពពីអ្នកចម្រៀងរៀមច្បងជំនាន់សាធារណៈរដ្ឋប្រជាមានិតកម្ពុជា ( ១៩៧៩-៨៩ ) គឺលោកស្រី ម៉ម សុខា ប្រគុំភ្លេងដោយក្រុមតន្ត្រី វិទ្យុជាតិកម្ពុជាប៉ុន្តែចំពោះទំនុកច្រៀងចាស់នោះ ពេជ្ជតា បានកែសម្រួលជាថ្មីខ្លះដេីម្បីតម្រូវតាមតថភាពសង្គមសម័យព្រះរាជាណាចក្រកម្ពុជា


គឺប្តូរពីបទចម្រៀងបែបន.យោ.បា.យមកជាបែបជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរទូទៅវិញ ដោយកាលណោះ ពេជ្ជតា បានប្រេីពេលប្រេីគំនិត និងដាក់អារម្មណ៍បញ្ចូលតួខ្លាំងណាស់ ទំរាំបទនេះក្លាយជាបទចម្រៀងមានអត្ថន័យសមស្រប និងកាន់តែពេញនិយមសម្រាប់អ្នកស្តាប់គ្រប់ស្រទាប់ ។
មិនតែប៉ុណ្ណោះនៅលេីប្រព័ន្ធ យូធូប ឃេីញមានបងប្អូនយេីងជាច្រេីនមិនថាជាតារា ឬអ្នកធម្មតា រហូតដល់ខ្សែរាជវង្សក៏ចាប់អារម្មណ៍ថតបទចម្រៀងនេះឡេីងវិញដែរ ក្នុងម្នាក់យ៉ាងហោចណាស់ក៏ពីរដង អ្នកខ្លះយកទាំងភ្លេងដេីមរបស់ពេជ្ជតាទៅច្រៀងទៀតផង ។ អ្នកដែលយកច្រៀងតាម ( Cover ) ទាំងនោះក៏ទទួលបានការសរសេីរពីហ្វ៊ែនៗរបស់ពួកគេច្រេីនគួរសម ។
មិនចម្លែកទេព្រោះបទនេះជាបទល្បីស្រាប់ហេីយ ។ ប៉ុន្តែដែលចម្លែកនៅត្រង់ថា លេី Subtitle ពេលបង្ហោះរបស់ពួកគេ ក៏ដូចជានៅលេីខមិនតបទៅអ្នកគាំទ្រ មិនដែលឃេីញអ្នកច្រៀង Cover ឬម្ចាស់ឆានែលយូធូបខ្លះនោះហ៊ានប្រាប់គេថាបទនេះយកតាមលំនាំពេជ្ជតា ឬដាក់ Credit អោយម្ចាស់សំនៀងដេីមទេ ក្រៅពីប្រេីពាក្យដដែលៗថា មរតកដេីម ។

( បេីមិនស្គាល់លោកស្រី ម៉ម សុខា ព្រោះគ្មានសម្លេងគាត់នៅ ក៏គួរតែស្គាល់សម្លេង និងស្គាល់មុខរបស់ពេជ្ជតា ស្គាល់អាខោនពេជ្ជតា ដែរ ម្តេចមិនឆាតសួរ ព្រោះថាពួកគេច្រៀងតាមនាងពេជ្ជតា ក្នុងផលិតកម្មឆ្លងដែនទេតេី ) ? ? ? តេីមូលហេតុអ្វីទៅហ្ន៎ ដែលពួកគេចូលចិត្តធ្វេីរំលងដដែលៗបែបនេះ ? ខ្លាចម្ចាស់ដេីមល្បីជាង ? ខ្លាចគេថាខ្លួនអន់ ? ចង់បំបាត់ឈ្មោះម្ចាស់ដេីម ? ឬចង់អោយជំនាន់ក្រោយច្រលំ ?
តេីវាពិបាកជាងម្ចាស់ស្នាដៃខ្លាំងណាស់មែនទេដែលគ្រាន់តែដាក់ឈ្មោះអោយគេដោយមិនចំណាយលុយមួយជ្រុងសេនផង ? ហុឺ..បេីមិនគិតដល់ផ្លូវច្បា.ប់ ក៏គួរតែគិតពីផ្លូវចិត្តម្ចាស់បទដែរ ។ ស្នាដៃនិមួយៗឆ្លងកាត់ការលំបាកច្រេីនណាស់ទំរាំចេញជាផ្លែផ្កាមក ម្តេចក៏អ្នកយកស្រាប់ៗសោះអត់ចិត្តថ្លេីមអ្វីយ៉ាងនេះលោក ?
បេីមិនដឹងថាយកបទគេមកច្រៀងគួរធ្វេីអ្វីខ្លះជាការអរគុណដល់ម្ចាស់ដេីម អ្នកគួរមេីលរូបថតគំរូរបស់ខ្ញុំមួយផ្ទាំងនេះទៅ ។ បេីមានខ្វះចន្លោះខ្លះក៏ព្រោះខ្វះឯកសារតែក៏មិនអត់សោះដែរ មិនមែនស្អីក៏មរតកដេីមនោះទេ ព្រោះអ្នកច្រៀងអ្នកភ្លេងនៅរស់នៅឡេីយ ! ខ្ញុំជឿថាអត្ថបទនេះនឹងមានអ្នកខឹងខ្ញុំ តែខ្ញុំមិនខ្វល់ ព្រោះខ្ញុំធ្វេីនេះក៏ដេីម្បីការពារតម្លៃអោយម្ចាស់បទដេីមគ្រប់បទមិនចំពោះតែបទរបស់ខ្ញុំទេ ។

តែខ្ញុំសូមអរគុណបងប្អូនទស្សនិកជន ហ្វ៊ែនៗដែលយល់ចិត្តខ្ញុំ ដឹងថាខ្ញុំត្រូវគេយកបទទៅច្រៀងកេីបលុយហេីយមិនអរគុណតែខ្លះបែរជាមកតាមខាំញាំញីកិ.ត្តិ.យ.សខ្ញុំវិញទៀត ដូច្នេះខមិនរបស់អ្នកទាំងអស់គ្នាគឺជាថ្នាំដាស់សតិដ៏ស៏ក្តសិទ្ធដល់អ្នកខ្លះដែលមិនអោយតម្លៃម្ចាស់ដេីម ។ បទនេះខ្ញុំនឹងបង្ហោះលេីឆានែលយូធូបរបស់ខ្ញុំនាថ្ងៃនេះ សូមអញ្ជេីញចូលទស្សនាដោយមេត្រី





អត្ថបទផ្ដល់សិទ្ធិដោយ៖ FirstNewsAsia