Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តធ្វើការស្រាវជ្រាវ និងបំភ្លឺជូនសម្តេច ចំពោះករណីមន្រ្តីហាមប្រជាពលរដ្ឋមិនឲ្យស.ម្លា.ប់សត្វពពែ ដោយចោទថាមិនបានសុំច្បា.ប់ ។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃា.ត់ប្រជាជនមិនអោយស.ម្លា.ប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការឆ្លើយតប រដ្ឋមន្ត្រីលោក វេង សាខុន បានតបទៅកាន់សម្ដេចថា ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនសម្តេច តេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា​៖

ការចិញ្ចឹមសត្វ និងការស.ម្លា.ប់សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោ.សទ.ណ្ឌ និងមានចែងនៅក្នុងច្បា.ប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធទៅការប្រព្រឹត្តបទល្មើ.សអ្វីដែរ លើកលែងតែការសម្លា.ប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើ ខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ខេត្តកណ្តាល ដែលបានធ្វើការកិច្ចការនេះផ្ទាល់នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោបានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពង់បំផុតពីខ្ញុំបាទ។

ជាការឆ្លើយតបពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានជម្រាបបន្តករណីនេះថា ៖ សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!​ ក្នុងនាមរដ្ឋបាលខេត្តកណ្តាល ខ្ញុំបាទសូមអនុញ្ញាតគោរពរាយការណ៍ ករណីមន្រ្តីកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ធ្វើការឃា.ត់សួរប្រជាពលរដ្ឋដែលដឹកជញ្ជូនសា.ច់សត្វពពែ ដូចខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

- ករណីនេះកើតឡើងនៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

- មូលហេតុនៃការឃា.ត់សួររបស់មន្រ្តីបសុពេ.ទ្យស្រុកពញាឮ ៖ ដោយសារប្រជាពលរដ្ឋដឹកជញ្ជូនសាច់សត្វពពែ ចំនួន១៧គីឡូក្រាម ដោយគ្មានលិ.ខិតអ.នុញ្ញាត។

- ករណីនេះ មិនមែនជាការកា.ប់សា.ច់សត្វដើម្បីហូបជាលក្ខណៈគ្រួសារទេ ប៉ុន្តែជាប្រភេទអាជីវកម្មលើសា.ច់ស.ត្វ ដោយប្រជាពលរដ្ឋបាននាំចូលសត្វពពែមកពីខេត្តបន្ទាយមានជ័យ មកកា.ប់​សា.ច់លក់​រាល់ថ្ងៃ​ ប្រជាជនទាំង​ ​២៥​នាក់​ ​បាននាំចូល​មួយថ្ងៃ៥០ក្បាល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់មិនព្រម​ចូល​ស​ត្ត.ឃា.តដ្ឋាន​ ហេីយនៅតែកា.ប់​តាមផ្ទះ​ ចោ.ល​ សំណល់​តាម​ដងទន្លេ​ ធ្វេីឲ្យ​កខ្វក់បរិស្ថាន​ និង​ ងាយច.ម្ល.ង​ជំ.ងឺ​ដល់​សត្វ​ ឬមនុស្ស​(​ ចម្ងាយពីផ្ទះបងប្អូនអាជីវករ​ ដល់ទីតាំងស.ត្ត.ឃា.តដ្ឋានប្រមាណ៨០០​ ម៉ែត្រប៉ុណ្ណោះ​ )​ ។

មន្ត្រី​ជំនាញ​ បាន​ជំរុញ ឲ្យ​គាត់​ចូល​.ស.ត្ត.ឃា.ត.ដ្ឋានប៉ុន្តែដោយសារការមិនត្រូវរ៉ូវតម្លៃគ្នារវាងម្ចាស់ស.ត្ត.ឃាត.ដ្ឋា.ន និងអាជីវករកា.ប់សា.ច់ ដោយតម្លៃស.ត្ត.ឃា.តមួយក្បាលតម្លៃ ៩,០០០រៀល ប៉ុន្តែអាជីវករស្នើសុំបង់ត្រឹមតែ ៤,០០០រៀល ទើបបងប្អូនបន្តកា.ប់​តាមផ្ទះ​ ។

មន្ត្រី​ ជំនាញ​បាន​ប្រជុំ​ ណែនាំ​ ជាច្រើន​ដង​ និង​ រយៈ​ពេល​ចុងក្រោយ​នេះ​ ​ ​គាត់​សុំ​ពន្យា​ពេល​មួយ​ខែ​ដេីម្បីរៀបចំមុខរបរគាត់​ ។ កន្លងហួស១ខែ​ នៅតែមិនព្រម​ដោះស្រាយ​គ្នា​តាមច្បា.ប់អាជីវកម្ម ទេីបមន្ត្រីជំនាញចុះចា.ប់​ សា.ច់​ អោយធ្វើ​កិច្ជសន្យា​ ឈប់កា.ប់​សាច់លក់ តាម​ផ្ទះ​ទៀត​ និង​ ត្រូវ​មាន​លិខិត​ អនុ​ញ្ញតិ​ អាជីវកម្ម​ ពិ.ឃា.ដ.​សត្វ​ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្តសូមមានវិធានការ​ ៖
-​ បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង​អភិបាលស្រុក​ សម្របសម្រួល និងផ្តល់លក្ខណៈងាយស្រួលក្នុងការផ្តល់លិខិតអនុញ្ញាត​ ចំពោះប្រជាពលរដ្ឋដែល​ប្រកបអាជីវកម្មសា.ច់ស.ត្វ។ ប៉ុន្តែក្នុងករណី ប្រជាពលរដ្ឋធ្វើការកា.ប់.សា.ច់ស.ត្វហូបជាលក្ខណៈគ្រួសារ គឺត្រូវអនុញ្ញាតជូនពួកគាត់ និងហា.ម.ដា.ច់ខា.តការរំខាននានា។

- ជំរុញការសម្របសម្រួលការងារបច្ចេកទេស និងការចចារតម្លៃរវាងម្ចាស់ស.ត្ត.ឃាត.ដ្ឋា.ន និងអាជីវករប្រកបអាជីវកម្មសា.ច់ស.ត្វ
នៅថ្ងៃចន្ទ័ទី​ ២០ខែកញ្ញា​ ឆ្នាំ២០២១​ នៅសាលាស្រុកពញ៉ាឮ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ -​ ក្រេីនរំលឹកមន្ត្រីជំនាញប.សុ.ព្យាបាលខេត្ត​ មានសម្តី​ ឥរិយាបទ​ របៀបរបបការងារអោយល្អប្រសេីរ​ ជាមួយប្រជាជន​ អាជីវករ​ ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់បំផុត។
​ សូមមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor