header ads

Sponsor

កាលពីរាត្រីថ្ងៃទី20 ខែកញ្ញា ឆ្នាំ2021 ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសសម្ពោធជាផ្លូវការទៅលើស្មាតហ្វូនបន្ទាប់របស់ខ្លួនមួយម៉ូឌែលទៀតនៃត្រកូល Y ម៉ូឌែល vivo Y33s ដែលវាជាស្មាតហ្វូន មានរចនាបទយ៉ាងប្រណិត បំពាក់ប្រព័ន្ធកាមេរ៉ាធំ និងប្រតិបត្តិការខ្លាំង និងមានតម្លៃប្រមាណ $249 តែប៉ុណ្ណោះ។ ហើយនៅក្នុងព្រឹត្តិការនេះដែរឃើញថាមានការចូលរួមដោយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ  / លោក រៀនថត / លោក ឈិន ឈឿន / លោក វី យ៉ារ៉ូ / និងកញ្ញា ជីមមី ម៉េង ។

បើនិយាយទៅលើគុណសម្បត្តិរបស់ vivo Y33s គឺជាស្មាតហ្វូនដែលត្រូវបានធ្វើការរចនាឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងរូបរាងដ៏ស្តើងកម្រាស់ត្រឹម 8.0mm ទម្ងន់ 182g ផ្តល់មកជាមួយនឹងជម្រើសពីរពណ៌គឺ ពណ៌ខៀវបែកទឹកក្រូចហៅថា Midday Dream និងពណ៌ខ្មៅរលោងដូចកញ្ចក់ហៅថា Mirror Black។ ចំពោះផ្ទៃអេក្រង់ធំទូលាយទំហំ 6.51 អ៊ីញ មានកម្រិតបង្ហាញ FHD+ ទំហំ 2408×1080px នៅលើផ្ទៃបង្ហាញចេញសរុប 90.6% ធៀបនឹងអេក្រង់ទៅរៀងទាំងមូល។

រីឯសម្រាប់ផ្នែកកាមេរ៉ារបស់វាវិញគឺត្រូវបានបំពាក់មកជាមួយនឹង លែនកាមេរ៉ាក្រោយ AI 3គ្រាប់ លែនគោលទំហំ 50MP  មាន aperture 1.8 អាចផលិតសាច់វីដេអូបានក្នុងកម្រិត 1080p ក្នុងល្បឿន 30fps អាចធ្វើការថតបានជាមួយមុខងារ Portrait, Panorama, Live Photo, Slow-Mo, Time-Lapse, Pro Mode និង DOC។ ចំនែកលែនជំនួយបន្ថែម 2 គ្រាប់ទៀតមានទំហំ 2MP មាន aperture 2.4 ដូចគ្នា ដោយមួយជា Macro Lens ប្រើសម្រាប់ផ្តិតយករូបវត្ថុនៅជិតបំផុតក្នុងគម្លាត 4cm និងមួយគ្រាប់ទៀតជា Depth Sensor សម្រាប់ជំនួយក្នុងការផ្តិតយករូបភាពបែបព្រាលផ្ទៃខាងក្រោយ។ កាមេរ៉ាមុខរបស់ទូរស័ព្ទ vivo Y33s នេះ មានទំហំ 16 មេហ្គាភិចសែល កម្រិត Aperture f/2.0 មានបំពាក់មុខងារពិសេសមួយក្នុងចំណោមមុខងារផ្សេងទៀត គឺមុខងារ Super Night Selfie / Portrait / Face Beauty និង bokeh ។ vivo Y33s ដំណើរការលើបន្ទះឈីប Helio G80 មានរ៉េមទំហំ 8GB បូកបន្ថែមរ៉េមជំនួយ 4GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB អាចធ្វើការបន្ថែមម៉េមូរីខាងក្រៅបានដល់ទៅ 1TB។ ហើយវាក៏ប្រតិបត្តិការដោយប្រព័ន្ធដំណើរការ Funtouch OS11.1 គាំទ្រដោយ Android 11 ថ្មទំហំធំដល់ទៅ  5000mAh ផ្តល់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 18W តាមរយៈរន្ធ USB-C។

មួយវិញទៀត លោកអ្នកអាចធ្វើការ Pre-Order Y33s បានចាប់ពីថ្ងៃទី21 រហូតដល់ថ្ងៃ30 ខែកញ្ញា ឆ្នាំ2021 ជាមួយនឹងតម្លៃត្រឹមតែ $249 រួមបន្ថែមកាដូមានដូចជា៖

Bluetooth Speaker តម្លៃ $39

ស៊ីមកាត Smart តម្លៃ $54 និងកាស That’s Yដ៏ស្រស់ស្អាត ចំនួនមួយគូទៀតផងដែរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post