សង្គម
ក្នុងរដូវកាលនៃពិធីបុណ្យភ្ជុំនេះ ផលិតកម្មរាម បានបង្ហាញស្នាដៃរបស់ខ្លួន គឺមានភាពលេចធ្លោ យ៉ាងណាក្នុងនោះក៏បទរបស់តារាចម្រៀងថ្មីមួយរូបគឺ លោក ពុធ មិថុនា ក៏មានការរិះ.គន់ផងដែរ ដែលអ្នកខ្លះមិនទាន់ពេញចិត្តចំពោះការបកស្រាយ ដែលថានៅមានកម្រិតនៅឡើយ។
ដោយអ្នកខ្លះលើកឡើងថា មិថុនាអ្នកចម្រៀងសណ្តែកដី សំឡេងអន់ជាងក្មេងរៀនថ្នាក់ទី១ទៀត បានហើយឈប់ច្រៀងទៅ ថ្ល.ង់ណាស់។ យ៉ាងណាចំពោះការឆ្លើយតប បានលើកឡើងថា៖ បងប្អូនអ្នកគាំទ្រជាទីគោរពស្រលាញ់! ការរើសយក ពុធ មិថុនាចូលផលិតកម្មរាម គឺមិនមែនជាការចៃដន្យទេ។
គ្រប់ពាក្យពេចន៍របស់បងប្អូនគឺបានបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ចំពោះយើងខ្ញុំ ពីផលិតកម្មសូមអរគុណសម្រាប់ពាក្យពេចន៍កែតម្រូវ ប៉ុន្តែក្នុងកាលៈទេសៈនេះ យើងខ្ញុំក៏សូមលើកទឹកចិត្តដល់ ពុធ មិថុនា សូមកុំបោះបង់ សូមបន្តក្តីស្រម៉ៃមួយនេះជាបន្តទៀត ហើយរាមជឿជាក់ថា មិថុនាពិតជាអាចធ្វើឲ្យទស្សនិកជនរំភើបចិត្តជាមួយនិងបទក្រោយៗរបស់ប្អូន។
ជាមួយគ្នានេះដែរ អ្នកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីបកម្ពុជា ដែលត្រូវបានគេដឹងថាលះបង់កំលាំងកាយចិត្ត មិនដែលគិតពីភាពនឿតហត់ឡើយ ដើម្បីយុវនារី - កុមារី ជាច្រើនទទួលការគាំពារសុខភាពផ្លូវចិត្ត រាង្គកាយ ការអប់រំ បណ្តុះបណ្តាលជំនាញ តាមរយៈមណ្ឌលស្តារនីតិសម្បទារអាហ្វេស៊ីបកម្ពុជា។
ក្រោយពីឃើញមានការចាប់អារម្មណ៍ទៅលើប្អូនប្រុស ថា ពុធថង(ពុធ មិថុនា) ស្រាប់តែប្រធានអង្គការរូបនេះបានលើកឡើងថា៖« អោយខ្ញុំសុំហៅថា កូនប្រុសចុះ ខ្ញុំបានជួបកូនម្តងនៅឱរ៉ាល់ ជាមួយកូនៗរ.ងគ្រោ-ះខ្ញុំផ្សេងៗទៀត ។ និយាយតាមត្រង់ទៅខ្ញុំមិនមែនជាអ្នកចូលចិត្តស្តាប់បទចំរៀង ឬ ងុបងុលនឹងសិល្បៈទេ តែខ្ញុំ ចូលចិត្តចំរៀងបែប មានន័យអប់រំ ព្រោះថានោះជាសារសំខាន់ សម្រាប់បងប្អូនប្រជាជនយេីង ពិសេស យុវវ័យ។
ខ្ញុំហួសចិត្តពេលខ្ញុំឃេីញ សា.រវា.យប្រ.ហា.រគាត់ ។ សម្រាប់ខ្ញុំជាមនុស្សធ្លាប់ឆ្ល.ងកា ត់ការវា.យប្រ.ហា.រច្រេីន ជាង ៣០ សិបឆ្នាំមកនេះ សារដែលអ្នកជេ-រគាត់នោះ សម្រាប់ខ្ញុំ គ្រាន់តែជាសា-រ ដែលក្មេងៗ យកមកលេង បៃឡុក បៃឡ តែប៉ុណ្ណោះ ម្យ៉ាង ក៏ជាវិញ្ញាសារមួយដែលធ្វេីអោយកូន ថា ពុធថង រុឹងបុឹងជាងមុន ខិតខំជាងមុន ។
ជឿម៉ែកូនសម្លាញ់ ជាអ្នកចម្រៀង លក់សណ្តែកដី ក្តី ជាអ្នកចំរៀង មកពីណា វាមិនសំខាន់ទេ អ្វីដែលសំខាន់ អោយតែកូន ប្រកាន់ខ្ជាប់នៅអំពេីល្អ ការគោរព (សូម្បីម្នាក់នោះមិនគោរពកូនក៏ដោយ ) ក៏កូនត្រូវតែគោរពគេវិញ គេមិនល្អ ជារឿង របស់គេ តែកូនធ្វេីល្អ ជាទង្វេីរបស់កូន ទុកអោយគេកេីបបា.បទៅ កូនត្រូវប្រមូលបុណ្យ
គេជេ-រមកពីសណ្តាន គេមានពូជជេ-រច្រេីន កុំតូចចិត្ត តែត្រូវខំបន្ត ខ្ញុំចូលចិត្តអោយឱកាសមនុស្សគ្រប់គ្នា ទោះមិនស្គាល់កូន love you »
អត្ថបទផ្ដល់សិទ្ធិដោយ៖ First News