បាត់ដំបង ៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។
ឯកឧត្តម សុខ លូ ដែលត្រូវបានផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មកជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ។