សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះគណនីហ្វេសបុកមួយឈ្មោះថា ដានៅលក់ទូរស័ព្ទគ្រប់ប្រភេទ ដែលបានផុសព័ត៌មានមិនពិតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ថា «នៅមុខសួនវឌ្ឍនៈ ផ្លូវវេងស្រេង ពួកអាជញ្ជក់ឈាម ខុសពីប្រទេសថៃឆ្ងាយដូចមេឃនិងដី» ដែលមានខ្លឹមសារប្រមាថមើលងាយមកលើមន្ត្រីនរគរបាលដែលជាអ្នកអនុវត្តច្បាប់ ។
តាមពិតជាក់ស្តែងករណីនេះ គឺជាការចាប់ផាកពិន័យបុរសម្នាក់ឈ្មោះ សេង ដានី ដែលបានបើកបរល្មើសនឹងច្បាប់ចរណ៍ នៅវេលាម៉ោង ៨ និង ៣០ នាទី ត្រង់ចំណុចសួនវឌ្ឍនៈ ដោយមន្ត្រីនគរបាលចរណ៍ធ្វើការផាកពិន័យទៅតាមច្បាប់ និងបានចេញវិក័យបត្រផាកពិន័យត្រឹមត្រូវ។
ប៉ុន្តែនៅថ្ងៃល្ងាចទី១៤ ខែតុលា ឆ្នាំ២០២១ បុរស់ឈ្មោះ សេង ដានី នេះ បានផុសផ្សាយព័ត៌មានមិនពិត និងជេរប្រមាទមកលើសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ និងក្នុងគោលបំណងអាក្រក់បង្ខូចកិត្តិយសរបស់សមត្ថកិច្ច ក៏ដូចជាធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ។ រហូតដល់វេលាម៉ោង ២:០០ល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ បានកោះហៅឈ្មោះ សេង ដានី ចូលមកមកបភ្លឺ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ដើម្បីសុំការលើកលែងទោស ៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត !!!