សង្គម
ល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម សសុខា រដ្ឋលេខាធិការ និងជាប្រធានសហព័ន្ធប៊ូលនិងប៉េតង់កម្ពុជា ឯកឧត្ដម វ៉ាត់ចំរើន អគ្គលេខាធិការ Camsoc ឯកឧត្ដម តែមម៉ឺន ប្រធានមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដេីម្បីទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ អ្នកស្រី អ៊ុក ស្រីមុំ ជេីងឯកពិភពលោកកីឡា ប៉េតង់នៅប្រទេសអេស្ប៉ាញ និងបានដង្ហែឆ្ពោៈមកទីស្តីការក្រសួងអប់រំយុវជននិងកីឡា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្រ្តីរង់ចាំបដិសណ្ឋារកិច្ចកីឡាការិនី អ៊ុកស្រីមុំ ម្ចាស់ជើងឯកពិភពលោកឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ។
កីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសលើ វិញ្ញាសារ “វា.យយកពិន្ទុ“ ក្នុងការប្រកួតប៉េតង់ជេីងឯកពិភពលោក the 2021 World Triplets and Precision shooting Championships នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញក្រោយឈ្នះថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣៧ទល់២៩ ដែលការប្រកួតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១។