សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមឯកឧត្តម ឌួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងថា ថ្ងៃទី ១៥ វិច្ឆិកា ២០២១ ឪពុកឈ្មោះ កង សារ៉ន (គក់) អាយុ៥៣ឆ្នាំ និងម្តាយឈ្មោះ ហង់ ត្រប់ អាយុ៥២ឆ្នាំ បាននាំកូនស្រីពិការគរថ្លង់ឈ្មោះ សេង ចន្ថា អាយុ១៨ឆ្នាំ រស់នៅ ភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មកជួបខ្ញុំដើម្បីគោរពសុំជំនួយអន្តរាគមន៍ពី សម្តេចតេជោនាយករដ្ឋមន្រ្តី លើករណីវិ.វា.ទដីធ្លី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយពួកគាត់បានប្រាប់ខ្ញុំថា មានមន្រ្តីយោធានៅកងពលតូចលេខ៥១ បានទិញដីកូនស្រីគាត់ ហើយមិនបានឲ្យលុយគ្រប់ចំនួន ដោយប.ង្ខំអោយកូនពិការគថ្លង់គាត់ផ្តិតមេដៃប្រគល់លិខិតស្នាមអោយទាហានរូបនោះទាំងអស់ ហើយថែមទាំងនិយាយថា ទៅប្តឹ.ងអ្នកណាទៅប្តឹ.ងទៅ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុកម្តាយសង្ឃឹមថា ក្រោយពីលក់ដីបានអាចមានប្រាក់ព្យាបាលជំ.ងឺកូន ប៉ុន្តែបែរជាត្រូវមន្រ្តីយោធារចិត្តអា.ក្រក់នោះបោ.កទៅវិញ។ តម្លៃដីសរុបដែលបានព្រមព្រៀងលក់អោយមន្រ្តីយោធារគឺ ៤៩,៥០០ដុល្លារ ប៉ុន្តែបានទទួលតែ ២០,០០០ដុល្លារប៉ុណ្ណោះ។ ខ្ញុំកំពុងពិនិត្យសំណុំរឿងនេះ។

ដោយទ្រាំនឹងភាពឈឺចាប់នេះតទៅទៀតមិនបាននៅចំពោះមុខកូនពិការ ឪពុកម្តាយបានសម្រេចចិត្តលក់មាន់ទាបានសោហ៊ុយមួយចំនួននាំកូនឡើងមកជួបខ្ញុំនៅភ្នំពេញដើម្បីគោរពសុំ សម្តេចតេជោ ជួយផ្តល់យុត្តិធម៍។

ដោយបានឃើញពីស្ថានភាពក្មេងស្រីពិការគថ្លង់កំពុងមានជំ.ងឺក្អ.កធ្លា.ក់ឈា.មក្នុងស្ថានភាពទម្ងន់ ខ្ញុំបានស្នើសុំមន្ទីពេទ្យប៊ីធនកម្ពុជាចិនជួយពិនិត្យព្យា.បាលជាបន្ទាន់។ ពេលនេះក្មេងស្រីពិការគថ្លង់កំពុងសម្រាកព្យាបាលនៅទីនោះ ហើយខ្ញុំក៏បានឧបត្ថម្ភថវិកា៤០ម៉ឺនរៀល បន្ថែម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមគ្រួសារក្មេងស្រីពិការបានគោរពអរគុណស ម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងផ្តល់ក្តីស្រឡាញ់និងភាពកក់ក្តៅដល់ពលរដ្ឋនៅទូទាំងប្រទេស។ខ្ញុំសូមអរគុណមន្ទីរពេទ្យប៊ីធនកម្ពុជាចិនដែលបានទទួលជួយព្យា.បាលស.ង្រ្គោះជីវិតក្មេងស្រីពិការគថ្លង់រូបនេះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor