សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ ៖ មានក្រុមចោរមួយក្រុមចំនួន៣នាក់ បានជិះម៉ូតូឌុបគ្នាធ្វេីរួចសកម្មភាពឆ.ក់កាបូបពីនារីម្នាក់ជានិស្សិតឆ្នាំទី៤បានសម្រេចរួចគេចខ្លួនបាត់ កាលពីម៉ោង៨យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្បែរផ្សារស្ទឹងមានជ័យចាស់ តាមនៅបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នារីខាងលើនេះមានឈ្មោះ សំណាង អាយុ២៤ឆ្នាំ មានមុខរបបជាអ្នករត់ឯកសារ និងជានិស្សិតឆ្នាំ៤ ស្នាក់នៅម្ដុំលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
សំណាងបានឲ្យដឹងថា ក្នុងកាបូបនោះមានសម្ភារៈដូចជាប៉ា.ស្ព័រឆ្ល.ងដែនចំនួន៥សន្លឹក ទូរស័ព្ទដៃចំនួន១គ្រឿង លុយចំនួនសាមសិបដុល្លារ អ.ត្តស.ញ្ញាណ.បណ្ណ១សន្លឹក និងកាតចា.ក់វ៉ា.ក់សាំ.ង១សន្លឹក។
សំណាងបានរៀបរាប់ទាំងក្ដុកក្ដួលក្នុងចិត្តថា នៅមុនកេីតហេតុ គឺខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក GBX តែម្នាក់ឯង ធ្វេីដំណេីរចុះពីលេីស្ពានអាកាសស្ទឹងមានជ័យបំណងទៅផ្ទះម្ដុំលូប្រាំ ទិសដៅពីកេីតទៅលិច ខណៈមកជិតដល់ផ្សារស្ទឹងមានជ័យចាស់ ស្រាប់តែពេលនោះបានលេចមុខជ.នស.ង្ស័.យ៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខ ធ្វេីដំណេីរមកតាមក្រោយខ្លួន
បន្ទាប់មកក៏បានធ្វេីសកម្មភាពឆ.ក់យកកាបូបស្ពាយចំហៀងរបស់ខ្លួនបានសម្រេចតែម្ដង រួចហើយជិះគេ.ចខ្លួនដោយសុវត្ថិភាព ទោះខំស្រែកថាចោ.រៗដេីម្បីឲ្យគេជួយក៏គ្មានអ្នកជួយដេញតាមដែរ ។
ក្រោយពេលកើតហេតុក៏បានទៅដាក់ពា.ក្យប.ណ្ដឹ.ងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ភ្លាមៗផងដែរ ដេីម្បីឲ្យសមត្ថកិច្ចជួយអ.ន្ត.រា.គមន៍ យ៉ាងណាក្រោយពេលចេញពីប៉ុស្ដិ៍នគរបាលវិញ ក៏ជួបបងប្អូនក្រុមអ្នកសារព័ត៌មាន រួចពឹងឲ្យជួយផ្សព្វផ្សាយដល់លោកចោរដែរឆ.ក់យកទៅ ឬប្រជាពលរដ្ឋដែលរេីសបាន សូមមេត្តាជួយផ្ដល់ប៉ា.ស្ព័រឆ្ល.ងដែន៥សន្លឹកនោះមកវិញផង ដោយរូបគាត់នឹងមានជាសគុណថែមទៀត ។
សំណាងបានបញ្ជាក់ថាសម្ភារៈទាំងនេះមានតម្លៃសម្រាប់រូបនាងខ្លាំងណាស់ តែគ្មានតម្លៃអ្វីសម្រាប់អ្នកយកទៅនោះទេ ក្រៅពីប៉ា.ស្ព័.រឆ្ល.ងដែន៥សន្លឹក គាត់មិនសូវស្ដាយទេ ៕