សង្គម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈផេ ក ផ្លូវការសម្ដេចបានថ្លែងសារមួយជាមួយនឹងចៅទី២១របស់សម្ដេច ក្រោយពេលសម្ដេចត្រឡប់ពីធ្វើការវិញ ក្នុងសារទាំងស្រុងនោះសម្ដេចបានថ្លែងថា៖
«ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀត ដឹកចៅដើរលេង។ ចៅស្រីទី២១មិនដឹងថាអន់ចិត្តរឿងអីបាន ជាស្រក់ទឹកភ្នែក។ ច្រើនលើកហើយចៅមួយនេះសុខចិត្តស.ម្រក់ទឹកភ្នែកតែមិនយំឱយឮ។ នៅកម្ពុជាយើងតើមានបទចម្រៀងដែល មានចំណងជើង(ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ?បើមិនទាន់មានទេសូមជួយ និពន្ធមួយបទផង។»
ភ្លាមៗនោះមិនមិនដល់មួយម៉ោងផងស្រាប់តែមានប្រិយមិត្តអ្នកលេងបណ្ដាញសង្គមម្នាក់នៅឯខេត្តស្ទឹងត្រែង ដែលមានឈ្មោះថា ចាន់ សំណិត បានចូលទៅខម្មិននូវការនិពន្ធរបស់ខ្លួនដោយមានខ្លឹមសារទាំងស្រុងថា៖
គោរពជម្រាបសួរសម្តេច ខ្ញុំបាទ ចាន់ សំណិត (ខេត្តស្ទឹងត្រែង )សូមគោរពតែងបទចម្រៀងជូន សម្តេច ក្រោមចំណងជើងថា " ទឹកភ្នែកចៅស្រក់ មិនចេញសំឡេង " ។
I.កាយជិតលោកតា សប្បាយកន្លង
រំភើបអរផង ព្រោះចៅនឹកតា
រាល់ថ្ងៃតាហត់ ចុករោយកាយយា
សឹងគ្មានពេលណា សម្រាកដូចគេ ។
II. ទឹកភ្នែកចៅស្រក មិនចេញសម្លេង
អាណិតតាពេក តើធ្វើយ៉ាងណា
ខ្លួនក៏នៅតូច វ័យក៏កុមារ
មិនអាចជួយតា សម្រាលនឿយហត់ ។
R មានតែទឹកភ្នែក បន់ព្រ-ះឲ្យជួយ
ចៅទី២១ សំពះបន់ផ្សង
ទេវតាគ្រប់ទិស ថែតាចៅផង
សុខភាពចម្បង សុខសាន្តរាងអើយ ។
ក្រោយទទួលបានការលើកឡើងអំពីការតែងនិពន្ធនេះរួច សម្ដេចក៏បានចូលទៅតបដោយមានប្រសាសន៍ថា« សូមកោតសសើរនូវការនិពន្ធនៅបទនេះឡើង។ ខ្ញុំនឹងបញ្ជូនទៅចម្រៀងគ្រួសារខ្មែរ ច្រៀងសាកល្បង។»
បទ៖ ទឹកភ្នែកចៅស្រក់ មិនចេញសំឡេង និពន្ធទំនុកច្រៀងដោយ : លោក ចាន់ សំណិត (ខេត្តស្ទឹងត្រែង) ច្រៀងដោយ : អ្នកនាង មាស លក្ខិណា បច្ចេកទេសសំឡេង : លោក សុធី ឡយ បច្ចេកទេសរូបភាព : លោក តុលា សុភា លំនាំបទ : ជ្រោះអូរយ៉ាដាវ ផលិតដោយ : KFS
បទ៖ ស្រក់ទឹកភ្នែកតែមិនយំ និពន្ធទំនុកច្រៀងដោយ : លោក លី ស៊ីនហួន ច្រៀងដោយ : លោក យឹង យន បច្ចេកទេសសំឡេង : លោក សុជាតិ បច្ចេកទេសរូបភាព : លោក តុលា សុភា លំនាំបទ : រងាផ្កាគ ផលិតដោយ : KFS
បទ៖ ស្រក់ទឹកភ្នែកតែមិនយំ និពន្ធទំនុកច្រៀងដោយ : លោក ភួង សុគន្ធ ច្រៀងដោយ : អ្នកនាង មាស លក្ខិណា បច្ចេកទេសសំឡេង : លោក សុធី ឡយ បច្ចេកទេសរូបភាព : លោក តុលា សុភា លំនាំបទ : នេះគឺកម្មខ្ញុំ
សូមអញ្ជើញទស្សនា បទ៖ ស្រក់ទឹកភ្នែកតែមិនយំ និពន្ធទំនុកច្រៀងដោយ : លោក បេត ខេមរ៉ា ច្រៀងដោយ : លោក យឹង យន បច្ចេកទេសសំឡេង : លោក សុជាតិ បច្ចេកទេសរូបភាព : លោក តុលា សុភា លំនាំបទ : នេះឬកម្មខ្ញុំ