សង្គម
សុខា ដែលធ្លាប់តែមានឈ្មោះល្បីបន្ទាប់ពីលេង T-i-k-T-o-k ដែលផុសវីដេអូប្លែកៗពីជីវិតខ្លួនធ្វើឲ្យមានការចាប់អារម្មណ៍ ប្រែក្លាយធ្លាក់ខ្លួនតែលតោលយ៉ាងគួរឱ្យអាសូរ រហូតដល់សុំជំនួសពីអ្នកដែលធ្លាប់ស្គាល់ យ៉ាងណាគេក៏មិនបោះបង់ដែរគឺបន្តជួយជាបន្តបន្ទាប់។
ប៉ុន្តែខណៈដែលមានសប្បុរសជនជាច្រើន មានទាំងម្ចាស់ហាងល្បីជាច្រើន បានសម្រុកជួយយិតយោងវាសនា សុខា ឲ្យឡើងវិញ យ៉ាងណាក្ដី ក៏ការទំនុកបម្រុងទាំងនេះគឺបានត្រឹមតែបានមួយឆាវក៏បាត់ទៅវិញ ដោយសុខា ទៅជាទាញខ្លួនឯងឲ្យផុង ជាមួយនឹងភាពលេងសើចសប្បាយជ្រុលពេក ក៏បានធ្វើឲ្យបាត់បង់ឱកាសល្អៗក្នុងជីវិត ដល់ថ្នាក់អ្នកធ្លាប់ជួយអស់ចិត្តនឹងចង់ជួយបន្តទៀត។
ក្រោយៗមកក៏លេចនូវរឿងរ៉ាវជាច្រើនចំពោះសុខា ហើយកាលយប់មិញនេះទៀតសោត គឺមានរឿងដែលម្ចាស់គេតាមទាន់រឿងមានដៃ មានជើងលើរបស់គេនេះទៀតហើយ ដោយត្រូវបានគេចាប់បានក្រោយពីបានធ្វើសកម្មភាពលួ.ចទូរសព្ទ។ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ៖
សុខាត្រូវបានកម្លាំងសមត្ថកិច្ចក្រុងសួង ខេត្តត្បូងឃ្មុំ ចា.ប់ខ្លួនពា.ក់ព័.ន្ធប.ទ.លួ.ច (លួ.ចទូរស័ព្ទដៃ១គ្រឿង) កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុចភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។