សង្គម
ភ្នំពេញ៖ មានរឿងភ្ញាក់ផ្អើល ក្រោយពីយុវជនម្នាក់បានជិះម៉ូតូចូលគោលដៅសមត្ថកិច្ចកំពុងអនុវត្តច្បា.ប់ចរា.ចរណ៍ ហើយព្យាយាមបើករត់ ក៏ទៅបុ.កជាមួយនឹងម៉ូតូមួយគ្រឿងបណ្ដាលឲ្យរងការខូ.ចខា.ត អ្វីដែលភ្ញាក់ផ្អើលនោះពេលសមត្ថកិច្ចឃា.ត់សួរនាំ បែរមកគំ.រា.មរកវា.យសមត្ថកិច្ចទៅវិញ។
កើតហេតុបានកើតឡើងនៅម៉ោងប្រមាណជា២ថ្ងៃរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមរយៈវីដេអូដែលថតបាន បុរសរូបនេះ បញ្ចេញសកម្មភាពច្រងេងច្រងាង និងសកម្មភាពមិនសមរម្យ ព្រមទាំងបានស្រែ.កដាក់សមត្ថកិច្ចផងដែរ សូមទស្សនាវីដេអូខាងក្រោមនេះ៖