សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតិថិជនអ្នកប្រើប្រាស់ធនាគារអេប៊ីអេ យ៉ាងច្រើនកំពុងមានចម្ងល់ ទាក់ទងនឹង Mobile App ABA ដោយសារមិនអាចចូលប្រើប្រាស់ប្រព័ន្ធបាន រយៈពេលជាច្រើនម៉ោងតាំងពីព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ហើយរហូតមកដល់ម៉ោង១២ថ្ងៃត្រង់នេះ ក៏នៅមិនទាន់ដំណើរការនៅឡើយ ហើយមកដល់រសៀលថ្ងៃដដែលនេះទៀតក៏ដំណើរការមិនទាន់ស្រួលនៅឡើយ ។

យ៉ាងណាខាងធនាគារបានធ្វើបច្ចុប្បន្នភាពទាក់ទងនឹងបញ្ហានេះផងដែរថា ៖ ប្រព័ន្ធយើងខ្ញុំនឹងដំណើរការវិញក្នុងពេលឆាប់ៗនេះ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតិថិជនជាទីគោរព៖ សូមជម្រាបថា ការដំឡើងសមត្ថភាពប្រព័ន្ធកាលពីយប់មិញ មិនអាចត្រូវបានបញ្ចប់រួចរាល់ទាន់ពេលវលា ធ្វើឲ្យប៉ះ.ពាល់ដល់ប្រតិបត្តិការរបស់ធនាគារ។ យើងខ្ញុំសូមអភ័យទោ.សចំពោះបញ្ហារអាក់រអួលដែលរំខានដល់ការប្រើប្រាស់សេវារបស់លោកអ្នក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមការងារយើងខ្ញុំ កំពុងព្យាយាមដោ-ះស្រាយបញ្ហានេះ ហើយគ្រោងដំណើរការប្រព័ន្ធឡើងវិញនៅម៉ោង 12:30 ថ្ងៃនេះ។ សូមអរគុណសម្រាប់ការយោគយល់អធ្យាស្រ័យពីសំណាក់អតិថិជនទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមភ្នាក់ងាររបស់ធនាគារ ABA បានប្រាប់សារព័ត៌មានថា ទាក់ទងជាមួយបញ្ហាជាប់គាំ.ង Mobile App នេះគឺក្រុមហ៊ុនកំពុងធ្វើការ Updating ដូច្នេះអតិថិជនមិនអាចចូលប្រើប្រាស់បានទេ ហើយបញ្ហានេះមិនមានបញ្ហាអីទេ ក៏មិនមានជាការ H.a.c.k អីដែរ…ព្រោះថា បញ្ហានេះគឺខាងយើងធ្វើការកែតម្រូវជាមួយ App ដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងមុនជូនអតិថិជនរបស់យើង។

ទាក់ទងនឹងរឿងនេះដែរ លោក អ៊ូ ផាន់ណារិទ្ធ (OU PHANNARITH) ដែលជាប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  ក៏បានលើកឡើងផងដែរថា៖ ទាំងអតិថិជន ទាំងធនាគារ ទាំងអ្នកធ្វើធុរៈកិច្ច និងអ្នកពាក់ព័ន្ធ សុទ្ធតែមានការខាតបង់ដោយសារបញ្ហានេះ។ តើនរណា ខាតបង់ច្រើនជាងគេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានសំណួរជាច្រើនដែរអាចចោទសួរដោយសារតែបញ្ហានេះ? ដូចជា ហេតុអ្វីបានជា មិនអាចព្យាករណ៍ដឹងមុនពីបញ្ហានេះ? តើយើងអាចមានវិធីអ្វីដែលអាច roll-back ទេ ក្នុងករណីមានបញ្ហា? ........។ល។ ដែលជាតំណមរបស់អ្នកពិភពគុណអាយធី?
តែអាណិតដល់ក្រុមអាយធីធនាគារទាំងអស់ហើយ! មិនបានគេង មិនបានពួនអីទេមើលទៅ! ហើយកំពុងតែបើកញើសគ្រប់គ្នា!

ហើយករណីនេះមួយ ក៏បានបង្ហាញឱ្យយើងដឹងថា តើបច្ចេកវិទ្យាមានសារៈសំខាន់យ៉ាងណាក្នុងពេលបច្ចុប្បន្ននេះ ហើយគួរតែតំឡើងប្រាក់ខែឱ្យអ្នកបច្ចេកទេសអាយធី ឱ្យបានច្រើនៗផង ...

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor