សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ ៖ សមត្ថកិច្ចបានឃា.ត់ខ្លួនក្រុមសិស្សសាលាជម្ពូរវន្ត ២ក្រុមដែលសរុបចំនួន ៩ នាក់នៅរសៀល ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីដេីរកា.ប់យកស្លាកលេខម៉ូតូពលរដ្ឋតាមផ្លូវសាធារណៈ យ៉ាងណាសមត្ថកិច្ចបញ្ជាក់ថា ក្នុងនោះមានម្នាក់ពុំមានពាក់ព័ន្ធនោះទេ។
មុខសញ្ញាក្មេងទាំង២ក្រុម គឺសុទ្ធតែជាសិស្សសាលា វិទ្យាល័យជម្ពូវ័ន ដែលមានអាយុក្រោម១៨ឆ្នាំទាំងអស់ ហើយស្នាក់នៅក្នុងសង្កាត់ចោមចៅ២ និងចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំ.នើ.ងទាំង០៨នាក់នេះ គឺតែងតែដើរធ្វើសកម្មភាពកា.ប់យកស្លាកលេខម៉ូតូនៅតាមទីសាធារណៈ តែអ្វីដែលបង្កឲ្យមានការភ្ញាក់ផ្អើលគឺ កាលពីរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ដោយក្រុមទី ២ ចេញធ្វើសកម្មភាពដើរកា.ប់យកស្លាកលេខ ប៉ះចំម៉ូតូបងប្អូនរបស់ក្រុមទី១ ទើបធ្វើឲ្យក្រុមទី១ខឹ.ងស.ម្បារ ទើបបើកប្រតិបត្តិការ ដោយប្រ.ដា.ប់ដោយកាំ.បិ.តតា.មកា.ប់.យកស្លាកលេខម៉ូតូ របស់ក្រុមទី ២ វិញតែម្ដង។
ដោយសារតែទាំងនេះអុកឡុក ធ្វើឲ្យមានភាពអស.ន្តិសុ.ខក្នុងមូលដ្ឋាន ពលរដ្ឋដែលស្លូតត្រង់មានការភ័.យខ្លា.ច ទើបសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ស្រា.វជ្រា.វ ដោយពិនិត្យលើកាមេរ៉ាសុវត្ថិភាព ស្គា.ល់ភិ.នភា.គ រហូតឈានដល់តាមចា.ប់ខ្លួនបានជាបន្តបន្ទាប់ នៅរសៀលថ្ងៃនេះតែម្ដង រួចនាំខ្លួនទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរប.ន្តតាមនី.តិ.វិ.ធី៕