header ads

Sponsor

ក្រុមហ៊ុន realme ទើបតែប្រកាសចេញនូវវត្តមានស្មាតហ្វូជំនាន់ថ្មីបំផុតរបស់ខ្លួននោះ គឺម៉ូឌែល C Series។ ស្មាតហ្វូន C25Y គឺជាស្មាតហ្វូនដំបូង និងមានតម្លៃថោកបំផុត ដែលថែមទាំងមានការបំពាក់ជាមួយនឹងកាមេរ៉ាដល់ទៅ 50MP និងមានម៉េមូរីទំហំ 128GB ថែមទៀត។

ស្មាតហ្វូនស៊េរីថ្មី realme C25Y លក់បានច្រើនជាង 200 គ្រឿងរួចមកហើយ នៅថ្ងៃទី 11 ខែវិច្ឆិកាកន្លងទៅនេះ តាមរយៈក្រុមហ៊ុនដៃគូសហការ eCom នោះគឺ Smile Shop។ តួរលេខនេះ គឺពិតជាបង្ហាញអំពីការពេញនិយមទៅលើស្មាតហ្វូន realme C25Y សម្រាប់អ្នកប្រើប្រាស់នៅលើ eCom ។ សូមជំរាបថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុន realme

បានផ្តល់នូវប្រូម៉ូសិនដ៏អស្ចារ្យនៅលើវេទិកា eCom platforms នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន realme បានប្រកាសថា នឹងផ្តល់នូវយុទ្ធសាស្រ្តក្នុងការបង្កើននូវអ្នកប្រើប្រាស់ជាយុវវ័យ និងតម្លៃយ៉ាងល្អបន្ថែមទៀត តាមរយៈដៃគូសហការនេះ។

ស្មាតហ្វូន C25Y បានបំបែកនូវកំណត់ត្រាថ្មីនៅលើកម្មវិធី Smile Shop ចាប់តាំងពីអ្នកលេងហ្គេម និងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានដែលពង្រឹងនូវសមត្ថភាពដ៏ខ្លាំងក្លានៅក្នុងការលេងហ្គេម។

ស្មាតហ្វូន realme C25Y ថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីបហ្គេម (Gaming chipset) Unisoc T618 ដែលពង្រឹងទៅលើល្បឿន CPU កាន់តែប្រសើរជាងមុនបើធៀបជាមួយនឹងបន្ទះឈីប Helio P35
ដែលពេញនិយមប្រើប្រាស់នៅលើស្មាតហ្វូនតម្លៃ 200 ដុល្លារអាមេរិក។

ស្មាតហ្វូននេះ មាន 2 ពណ៌នោះគឺពណ៌ប្រផេះ (Metal Grey) និងពណ៌ខៀវ (Glacier Blue)។

សម្រាប់ព័ត៌មានបន្ថែម សូំចូលទៅកាន់ Home Page របស់ក្រុមហ៊ុន realme តាមរយៈតំណរ៖ https://www.realme.com/kh/realme-c25-y

នៅពេលនេះ ស្មាតហ្វូននេះ គឺមានការពេញនិយមខ្លាំងបំផុតនៅលើ eCom Platform ស្មាតហ្វូនលក់ទូរស័ព្ទទូទាំងប្រទេស និងដៃគូសហការជាច្រើនទៀតដូចជាក្រុមហ៊ុន Bluetronics និងក្រុមហ៊ុន Smart ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post