សង្គម
TBP - ‘Top Of The Lady’ ( វីរនារី ) M/V TEASER #1 មហិច្ឆតា និងភាពអស្ចារ្យនៃ កេរ្តិ៍ ដំណែល បុព្វបុរស បុព្វការី ខ្មែរគឺបាន បន្សល់ ទុក នូវ ភាពអស្ចារ្យ និង មហាសាល ក្រៃលែង នេះគឺជា កាតព្វកិច្ច របស់ខ្ញុំក៏ដូចជាកូនខ្មែរគ្រប់រូបក្នុងការចូលរួមរក្សានិង បង្ហាញ ទៅ កាន់អម្បូរមនុស្ស ទូទាំង ប្រទេស ទូទាំង ទ្វីប ទូទាំង ពិភពលោក អោយបានឃេីញអំពី ការ បន្សល់ ទុក នូវ កេរ្តិ៍មរតក ដ៏ មហិមា ដែលសូម្បីតែមាស ទំហំ ប៉ុន ភ្នំ ក៏មិនអាចប្រៀបបាន
ហេីយ រឹតតែ មិនអាច នឹងយក មក កាត់ ថ្លៃបាន ដោយសេចក្តីដឹងគុណ ចំពោះ មាតាបិតា ថែរក្សាដែនដី សុវណ្ណ ភូមិ ជាម្ចាស់ ដ៏ ប្រាកដ កូនសូមថ្វាយនូវ ស្នាដៃនេះទុកជា សារក៏ដូចជាការបំផុសបំផុល ដល់កូនខ្មែរគ្រប់រូបមិនថានៅទីនេះឬកូនខ្មែរដែលនៅទីណាអោយតែមានឈា.ម ជាខ្មែរអោយបានដឹងថានេះជា សមិទ្ធផល ដែលកេីតចេញពីសេចក្តីប្រាថ្នារបស់កូនខ្មែរម្នាក់នេះមុននឹងបិទភ្នែក ត្រឡប់ ទៅឋានវិញកូនក៏បានធ្វេីរឿង គប្បី ដេីម្បីមាតាបិតានិងដេីម្បីដូនតាហេីយ ។
សំណរចុងក្រោយនេះសម្រាប់ វីរនារី ទូទាំង សកល ចូលចាំ ថា អ្នកគឺជា មាតា អ្នក គឺជា ស្តេច អ្នកគឺជា មេទ័ព អ្នកគឺជាអ្នកប្រ-យុ-ទ្ធ ដ៏ អង់អាច ចូលអ្នកមេីលអោយឃេីញនូវតម្លៃដ៏ អស្ចារ្យ របស់អ្នក ដោយក្តីស្រលាញ់ពីខ្ញុំ ទេព បូព្រឹក្ស បុត្រីនៃ បុព្វបុរស ខ្មែរ ។
ក្រោយឈុតខ្លីនេះបានចេញរួចធ្វើឲ្យលោក អាធីការ Athika លើកឡើងបែបនេះតែម្ដង៖
ខ្ញុំពិតជាមានមោទនភាពចំពោះចែព្រឹក្សណាស់ Tep Boprek ខ្ញុំមកនេះមិនមែនមកនិយាយយកឡូយអោយអ្នកទាំងអស់គ្នាមើលមកខ្ញុំល្អនោះទេ តែខ្ញុំចង់ចែករំលែករឿងដែលយើងទាំងអស់គ្នាគួរដឹង មួយរយៈក្រោយនេះខ្ញុំមានការងារច្រើនដែលបានប៉ះជាមួយចែព្រឹក្ស ដែលធ្វើអោយខ្ញុំ និង ក្រុមការងារ PATRÓN បានមានឱកាសធ្វើការក្នុង Project បទចម្រៀង វីរនារី | Top of the Lady | នេះ !
ដូចអ្នកទាំងអស់គ្នាបានដឹងតៗគ្នាថា MVមួយនេះចំណាយអស់រហូតដល់ 600លានរៀល ខ្ញុំចង់បញ្ជាក់ថានេះគឺជារឿងពិត ! ថ្ងៃដែលចែព្រឹក្សយកឡានទៅលក់ដើម្បីយកថវិការផ្ទាល់ខ្លួនមកធ្វើMVនេះ ខ្ញុំក៏បានទៅជាមួយគាត់ដែរ !
ការលះបង់ថវិកាផ្ទាល់ខ្លួនសំរាប់គាត់ខ្ញុំគិតថាវាមិនមែនជារឿងធំសំរាប់គាត់នោះទេ ប៉ុន្តែមនសិការក្នុងការបង្កើតMVដែលតំណាងអោយប្រជាជាតិយើងទាំងមូលគឺជារឿងយើងមិនអាចមើលរំលងបាន ។ គម្រោងធ្វើបទមួយដែលតំណាងអោយប្រទេសយើងគឺមានក្នុងចិត្តគាត់តាំងពី២ឆ្នាំមុន ហើយProject MVនេះត្រូវបានដំឡើងរយះពេល២ខែ ជាមួយក្រុមការងារសរុប ១២៦នាក់* | ក្រុមការងារគ្រប់ផ្នែកសុទ្ធតែសំខាន់ | មកនិយាយពីឈុតនៅក្នុងMVម្តង
ឈុតដែលគាត់ឈរក្នុងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មើលហើយគឺព្រឺសម្បុរតែម្តង សំរាប់ខ្ញុំមើលទៅវាពិតជាអស្ចារ្យណាស់ ឈុតនេះក្រុមការងារបានដំឡើងជារូបរាងប្រាសាទព្រះវិហារ មើលហើយគឺមិនសរសើរមិនបានទេ !
ឈុតច-ម្បាំង បើអ្នកទាំងអស់គ្នាមើលយឺតៗ អ្នកទាំងអស់គ្នានិងឃើញ តួដែលស្លៀកពាក់ឈុតខ្មៅ បានធ្វើសឹកសង្រ្គាមជាមួយតួមេទ័ពស្រីជាច្រើន ហើយចុងក្រោយគឺទ័ពស្រីរបស់យើងបានយកជ័យជំនះលើសឹ-កស-ង្រ្គាមមួយនេះ ឈុតនេះផ្នែក Set Designer បានធ្វើដេគ័រជាភ្នំតែម្តង និង ឈុតមេទ័ពស្រីដ៏ទៃទៀតក៏ត្រូវបានធ្វើតាមក្បួនច្បា.ប់ដើម ឈុតនេះគឺដុ-តភ្លើ-ងពេញstudioតែម្តង !
នៅមានឈុតអស្ចារ្យជាច្រើនទៀតដែលអ្នកទាំងអស់គ្នានិងឃើញក្នុង MV ពេញ នាពេលខាងមុខនេះ ! ខ្ញុំជឿជាក់យ៉ាងមុតមាំថាMVបទចម្រៀង វីរនារី | Top Of The Lady | នេះនិងដាស់ព្រលឹ-ងវិ-ញ្ញា-ណកូនខ្មែរគ្រប់រូបមិនថាអ្នកនៅទីណា អ្នកនិងមានមោទនភាពដែលបានកើតនៅលើដែនដីសុវណ្ណភូមិ
សមិទ្ធផលMvនេះនិងប្រាប់អ្នកថា អ្នកមិនចាំបាច់ត្រូវមករអ៊ូប្រាប់អ្នកជិតខាងថានេះជារបស់យើងទេ ព្រោះម្ចាស់ពិតប្រាកដត្រូវបានគេដឹងនិងទទួលស្គាល់ទូទាំងសកលលោក តួនាទីរបស់យើងគ្រប់រូបគឺត្រូវពង្រឹង និងផ្សព្វផ្សាយបន្តតាមរយះការគាំទ្រសិល្ប:របស់យើង