សង្គម
មានអ្នកប្រើប្រាស់យ៉ាងច្រើនកំពុងមានចម្ងល់ ទាក់ទងនឹង Mobile App ABA ដោយសារមិនអាចចូលប្រើប្រាស់ប្រព័ន្ធបាន រយៈពេលជាច្រើនម៉ោងតាំងពីព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ហើយរហូតមកដល់ម៉ោង១២ថ្ងៃត្រង់នេះ ក៏នៅមិនទាន់ដំណើរការនៅឡើយ។
យ៉ាងណាខាងធនាគារបានធ្វើបច្ចុប្បន្នភាពទាក់ទងនឹងបញ្ហានេះផងដែរថា ៖ ប្រព័ន្ធយើងខ្ញុំនឹងដំណើរការវិញក្នុងពេលឆាប់ៗនេះ!
អតិថិជនជាទីគោរព៖ សូមជម្រាបថា ការដំឡើងសមត្ថភាពប្រព័ន្ធកាលពីយប់មិញ មិនអាចត្រូវបានបញ្ចប់រួចរាល់ទាន់ពេលវលា ធ្វើឲ្យប៉ះ.ពាល់ដល់ប្រតិបត្តិការរបស់ធនាគារ។ យើងខ្ញុំសូមអភ័យទោ.សចំពោះបញ្ហារអាក់រអួលដែលរំខានដល់ការប្រើប្រាស់សេវារបស់លោកអ្នក។
ក្រុមការងារយើងខ្ញុំ កំពុងព្យាយាមដោ-ះស្រាយបញ្ហានេះ ហើយគ្រោងដំណើរការប្រព័ន្ធឡើងវិញនៅម៉ោង 12:30 ថ្ងៃនេះ។ សូមអរគុណសម្រាប់ការយោគយល់អធ្យាស្រ័យពីសំណាក់អតិថិជនទាំងអស់។
បើតាមភ្នាក់ងាររបស់ធនាគារ ABA បានប្រាប់សារព័ត៌មានថា ទាក់ទងជាមួយបញ្ហាជាប់គាំ.ង Mobile App នេះគឺក្រុមហ៊ុនកំពុងធ្វើការ Updating ដូច្នេះអតិថិជនមិនអាចចូលប្រើប្រាស់បានទេ ហើយបញ្ហានេះមិនមានបញ្ហាអីទេ ក៏មិនមានជាការ H.a.c.k អីដែរ…ព្រោះថា បញ្ហានេះគឺខាងយើងធ្វើការកែតម្រូវជាមួយ App ដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងមុនជូនអតិថិជនរបស់យើង៕