header ads

Sponsor

ជាដំណឹងដ៏ល្អមួយសម្រាប់អ្នកគាំទ្រ! ដូចជាបងប្អូនបានដឹងមកហើយថាក្រុមហ៊ុនស្មាតហ្វូន vivo គឺជាស្លាកសញ្ញាមួយ ដែលកំពុងទទួលបាននូវការចាប់អារម្មណ៌ និងមានប្រជាប្រិយភាពខ្លាំងទៅលើស្មាតហ្វូនរបស់ខ្លួន។

អ្វីដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ ជាមួយនឹងការបង្ហាញខ្លួនរបស់ស្មាតហ្វូន vivo V Series បន្ទាប់ក៏ខិតជិតមកដល់ហើយដែរ។ គ្រួសារនៃត្រកូល vivo V Series គឺជាស្មាតហ្វូនដែរស្ថិតនៅក្នុងលំដាប់ថ្នាក់បង្គួរមួយ ដែលតែងតែផ្តល់ជាមួយនឹង ចំណាប់អារម្មណ៌ខ្លាំងចំពោះអ្នកប្រើប្រាស់ មិនថាទៅលើរូបរាង បច្ចេកវិទ្យា ប្រព័ន្ធប្រតិបត្តិការ កាមេរ៉ា គឺសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ នឹងប្រកបដោយភាពច្នៃប្រឌិត។

យ៉ាងណាម៉ិញដោយសារតែឃើញថា បច្ចុប្បន្នស្មាតហ្វូនគឺជាតម្រូវការដ៏ចាំបាច់ ដូច្នេះក្រុមហ៊ុន vivo ក៏បានត្រៀមបញ្ចេញជាមួយនឹងស្មាតហ្វូននៃត្រកូល V Series បន្ទាប់ vivo V23e ដែលនឹងធ្វើការបើកសម្ពោធជាផ្លូវការនា ថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2021 នេះ ដែលមានការ Live ផ្ទាល់ចេញពីផេកផ្លូវការរបស់ vivo នឹងនៅលើកញ្ចក់ទូរទស្សន៌ ហង្សមាស HDTV នៅវេលាម៉ោង 6:00 យប់ ដល់ម៉ោង 8:00 យប់។

នៅក្នុងព្រឹត្តិការដ៏អស្ចារ្យនេះដែរ​​ ក៏មានការចូលរួមពីសំណាក់តារាជាច្រើនដួងដែលមានដូចជា តារាតំណាងដែលជា KOL របស់ vivo លោកឈិន​ ឈឿន / លោករៀន ថត / លោកវី​ យ៉ារ៉ូ និងកញ្ញាជីមមី ម៉េង ព្រមទាំងតារាប្រចាំផលិតកម្ម រស្មី ហង្សមាស លោកនី រតនា​ / កញ្ញាសុខ សីឡាលីន / កញ្ញាវី ឌីណែត និងលោកទេព ពិសិដ្ឋ។

សម្រាប់អ្នកដែលធ្វើការចូលរួមទស្សនាការ​​ Live ដោយគ្រាន់តែធ្វើការចូលរួម Comment នឹងមានឱកាសឈ្នះរង្វាន់ជាមួយនឹងកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានដូចជា ៖ ស្មាតហ្វូន vivo V23e ចំនួន 3រង្វាន់ / ប្រអប់កាដូ V23e ចំនួន 20រង្វាន់ / កាស TWS ចំនួួន 7រង្វាន់ និងកាតាបស្ពាយចំនួន 30រង្វាន់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post