សង្គម
ទាក់ទងនឹងរឿងលោកប៊ុន ផាក ក្រោយពេលចេញសារមួយដែលលោក ប៊ុន ផាក បានផ្ញើទៅកាន់នាង ធារី ហើយប្រាប់ឲ្យផ្ញើបន្តទៅលោក ជា ចាន់តុលា ដោយប្រាប់ថាលោកមានខ្នងបង្អែក នៅស្ថាប័នធំៗជាច្រើន រហូតកាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើល។
ហើយនៅយប់ថ្ងៃទី ០៥ ខែធ្នូ លោក ផែង វណ្ណៈ បានលើកឡើងតែម្ដងទាក់ទងនឹងរឿងនេះ តែមិនមែនរឿងគ្រួសារនោះទេ គឺលោកលើកឡើងតែរឿងយុត្តិធម៌សង្គមប៉ុណ្ណោះ ក្រោយពីលោក ប៊ុន ផាក យកឈ្មោះស្ថាប័នធំៗ លើកយកមកដាក់សម្ពា.ធ និងធ្វើការគំ.រា.មកំ.ហែងទៅលើលោក ជា ចាន់តុលា។
ជាមួយគ្នានេះផងដែរ លោក ផែង វណ្ណៈ បានប្រាប់ឲ្យលោក ប៊ុន ផាក បញ្ឈប់ការយកឈ្មោះស្ថាប័នជាតិទៅបំ.ផិតបំ.ភ័យដៃគូជ.ម្លោះ មានរឿងអ្វីទុកឲ្យអ្នកច្បា.ប់អ្នកធ្វើការទៅ ហើយទុកឲ្យប្ដីប្រពន្ធគេដោ-ះស្រាយគ្នាសិនទៅ កុំលូកដៃរឿងនេះ ចាំគេដោ-ះស្រាយរួចចាំទៅទទួលចុះ។
យ៉ាងណា នៅព្រឹកថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានបំភ្លឺតាមសារតេឡេក្រាមប្រាប់លោក ផែង វណ្ណៈថា ឯកឧត្តមមិនដែលស្គាល់ឈ្មោះ ប៊ុន ផាក គ្រូជោគជ័យនោះទេ ។ លោកផែងវណ្ណៈ បានឲ្យដឹងទៀតថា ៖
ការសាកសួរបំភ្លឺបានកេីតមានឡេីងដោយសារតែបុគ្គលឈ្មោះ ប៊ុន ផាក បានអះអាងថា គាត់ស្គាល់សុទ្ធតែថ្នាក់លេីនៅ សាលាក្រុង ក្រសួងមហាផ្ទៃ យុត្តិធម៌ និង ព.ន្ធ.នា.គារ ដែលការអួតក្អេងក្អាងនេះគឺដេីម្បី គំ.រា.មដល់ក្មួយប្រុសម្នាក់ឈ្មោះ ជា ច័ន្ទតុលា ។