សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ជារឿងសោកស្ដាយជាពន់ពេកចំពោះគ្រូពេទ្យមួយរូប ដែលបានជោគជ័យក្នុងការសិក្សាហើយ តែបែរជាបាត់បង់ជីវិត ទាំងភ្លាមៗបែបនេះនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមគ្រួសារ និងមិត្តភក្តិបងប្អូន ដែលស្គាល់ សឹងតែទទួលយកមិនបាន ព្រោះការបាត់បង់នេះគឺមិនត្រឹមតែសមាជិកនៅក្នុងក្រុមគ្រួសារនោះទេ ថែមទាំងបាត់បង់ធនធានមួយផងដែរ។
ក្រោយទទួលបានដំណឹងនេះ មិត្តភក្តិជាច្រើនបានចេញសាររំលែកទុក្ខ និងការភ្ញាក់ផ្អើល ដោយភ្ជាប់នូវអនុស្សាវរីយ៍ជាច្រើន ដែលមានដូចខាងក្រោមនេះ៖ «ពេលខ្លះរឿងមិនគួរកើតបែរជាកើតឡើងលើមនុស្សល្អទៅវិញ បងពិតជាសោកស្តាយខ្លាំងណាស់ ហើយក៍មិនគួរឲ្យជឿដែរ កើតជាតិណាៗសូមកុំឲប្អូនអាយុខ្លីដូចជាតិនេះទៀត»
មិត្តម្នាក់ទៀតបានឲ្យដឹងទៀតថា ៖ «ឯងទើបថតរូបផ្ញើឲ្យពួកយើងថ្ងៃមិញទេ ហេតុអ្វីទៅជាបែបនេះ ពួកគ្នាទទួលយកមិនបានទេលឿនពេកហេីយមិត្ត សូមឲ្យវិញា.ណក្ខ.ន្ធរបស់មិត្ត ទៅកាន់សុ.គ.តិភព កុំឲ្យអភ័ព្វដូចជាតិនេះ»
ក្រឡេកមកមើលមិត្តម្នាក់ទៀត៖ «សម្លាញ់អើយឯងបើកទូរស័ព្ទចូលក្រុមភ្លាម ឃើញបែបនេះ សួរថាទប់អារម្មណ៍ម៉េចបាន ទទួលយកមិនបានទេ ព្រោះគ្រាន់តែខានឮសំឡេងគ្នាមួយយប់សោះ ឯងនិយាយមិនចេញទេ នៅសល់តែសំឡេងក្នុងក្រុម សារចាស់ៗៗ រូបភាពចាស់ៗ យើងថាជួបគ្នាឆាប់ៗ ឥឡូវមិនទាន់ដល់ថ្ងៃណា ម៉េចសម្លាញ់ទៅលឿនម៉េស សុវណ្ណ អើយ សុវណ្ណ Mr.G.o.o.g.l.e របស់ពួកយើង Heng Sovan ពួកយើងសូមឲ្យវិញ្ញា.ណក្ខ.ន្ធមិត្ត ទៅឲ្យបានសុខ ពួកយើងចងចាំ ពីសម្លាញ់ជានិច្ច មិត្តសម្លាញ់ជារៀងរហូត 6.12.21»
សូមជម្រាបជូនផងដែរថា គ្រូពេទ្យយើងខាងលើនេះបានបាត់បង់ជីវិតដោយសារគ្រោ-ះថ្នា.ក់ចរា.ចរ ដូច្នេះសូមមេត្តាប្រុ.ងប្រ.យ័ត្នឲ្យបានខ្ពស់ព្រោះវាអាចឆ.ក់យកជីវិតរបស់យើងបានគ្រប់ពេល។