សង្គម
ភ្នំពេញ៖ មានហេតុការណ៍ដ៏គួរឲ្យបារម្ភមួយ ខណៈរថយន្តដឹកប្រេងឥន្ធនៈ របស់ក្រុមហ៊ុន សាវីមិច ខណៈចុះពីលើស្ពានព្រែកព្នៅ ដល់ចុងស្ពានស្រាប់តែ របូតកង់ក្រោយ២គ្រាប់ រួចរមៀលបន្តទៅបុ.កម៉ូតូមួយគ្រឿង ដែលម្ចាស់ចតទុកចោលនៅចិញ្ចើមផ្លូវ នៅវេលាម៉ោង១១ និង៤០នាទី នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចចុងស្ពានព្រែកព្នៅខាងកើត មូលដ្ឋានសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្តដឹកប្រេងនេះបន្តធ្លា.យសុីទែន ហើយមានហូរប្រេងមកពេញផ្លូវ ធ្វើឲ្យមានការភ្ញាក់ផ្អើល ក្នុងនោះមានសមត្ថកិច្ចចេញរថយន្តពន្ល.ត់អ.គ្គិ.ភ័.យដេីម្បីត្រៀមជួយអន្ត.រាគ.មន៍ផងដែរ ហើយក៏មានពលរដ្ឋជាច្រើនចេញមកសម្រុកដួសប្រេងទុកទៀតផង។
ដោយសារតែដាច់កង់ ធ្វើឲ្យរថយន្តបានផ្អៀងអូសទៅលើថ្នល់ ទោះធ្វើឲ្យមានការបាក់ដាច់ទុយោបូមប្រេង ហើយល្បឿ.នលឿ.នផងនោះ ទើបធ្វើឲ្យប្រេងម៉ាស៊ូតនោះហូរពេញផ្លូវតែម្ដង ធ្វើឲ្យអ្នកដំណើរ ក៏ដូចជាប្រជាពលរដ្ឋដែលនោះជុំវិញនោះផ្អើលនាំគ្នាទៅដួសត្រង ប្រេងដែលហូរចេញលើផ្លូវនោះ កន្លែងដក់ខ្លះ ម្នាក់ៗខ្លះដួសបានដល់ទៅជិត១០កានក៏មានដែរ។
យ៉ាងណាភ្លាមៗនោះអ្នកបើកបរ បានរកមធ្យោបាយទប់ប្រេងមិនឲ្យហូរចេញបន្តទៀត និងបានទាក់ទងក្រុមហ៊ុនឲ្យយករថយន្តមកផ្ទេរប្រេងចេញផងដែរ ហើយក៏មិនបណ្ដាលឲ្យមាននរណារ.ងរ.បួ.ស ឬគ្រោ-ះថ្នា.ក់អ្វីដែរក្នុងហេតុការណ៍ខាងលើនេះ រីឯរថយន្តព.ន្ល.ត់អ.គ្គិភ័.យបាន.បា.ញ់ទឹកលាងសម្អាតទីតាំងប្រលាក់ប្រេងឡើងវិញផងដែរ ដេីម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វេីដំណេីរ ៕
វីដេអូ៖ សារព័ត៌មាន KCTV