សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីលោក ខេមរៈ ភារុណ មហាជនច្បាស់ជាមិនសូវបានស្គាល់ទេ តែបើខេមរៈ សិរិមន្តគឺច្បាស់ជាស្គាល់ច្បាស់ លោក ខែន ភារុណ ហៅ ខេមរៈសិរីមន្ត គឺជាបងប្រុសរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ក៏ជាអ្នកពន្ធឲ្យលោក សិរីមន្ត តាំងពីនៅផលិតកម្មសាន់ដេ រហូតដល់ផលិតកម្មហង្សមាសផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីជាអ្នកនិពន្ធ លោក ខេមរៈ ភារុណ បច្ចុប្បន្ន​លោក​មាន​តួនាទី​ក្នុង​ជួរ​មន្ត្រី​រាជការ​ ផងដែរ គឺ​មន្ត្រី​​យោធា មាន​ឋានន្តរស័ក្ដិ​ជា​ឧត្តម​សេនីយត្រី​ (ផ្កាយមួយ) តែយ៉ាងណាមហិច្ឆិតារបស់លោក មិនត្រឹមតែប៉ុណ្ណឹងនោះទេ ដែលលោកបានលើកឡើងថា ដើម្បីប្រជាជន និងប្រទេសជាតិ ខ្ញុំសុខចិត្តលះបង់សេចក្តីសុខផ្ទាល់ខ្លួនខ្ញុំបម្រើទាំងអ្នកមាន ទាំងអ្នកក្រ ខេត្តមួយប្លែកត្រជាក់ភ្នែកដែលអ្នកមិននឹកស្មានដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លមកជារឿយៗ​​ លោកភារុណ ក្នុង​​សំណេរ​របស់លោក តាម​​បណ្ដាញ​សង្គម គឺលោកតែងតែ​បង្ហើប​នៅ​ ​ពី​គោល​បំណង​ និង​មហិច្ឆិតា​ធំមួយដោយលោក ចង់​ធ្វើ​ជា​អភិបាល​រាជធានី​-ខេត្ត​ ដើម្បី​ចូលរួម​ជួយ​​អភិវឌ្ឍប្រទេស​ជាតិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកភារុណ ​​បាន​ចេញ​មក​បង្ហាញ​គោល​បំណងនេះ​សារជា​ថ្មី​ គឺចង់​ធ្វើ​ជា​អភិបាល​ខេត្ត​មួយ​រូប​ ក្នុង​ពេល​អនាគត​ដ៏​ឆាប់​ៗ​ខាង​​មុខ​​នេះ​ ហើយលោកក៏បានបញ្ជាក់ផងដែរថា ​បើ​ចាំ​ដល់​អាយុ​ ៥០ឆ្នាំ​ជាង​ដែលជាវ័យជិត​ចូល​និវត្តន៍​ លោក​ស៊ូ​មិន​ធ្វើ​ជា​ល្អជាង​ ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់លោកដែលបានលើកឡើងតាមរយៈបណ្ដាញសង្គម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«លោកពុកខ្ញុំគាត់មានប្រសាសន៍ថាបើកូនចង់ធ្វើចៅ ហ្វាយខេត្តលទ្ធភាពវាមិនអាចទៅរួចទេតិចណាស់ តែបើពុកធ្វើជាមន្ត្រីធំដូចពុកគេអាហ្នឹងអាច តែយ៉ាងណាកូនខំរៀនអញ្ចឹងល្អបើមិនបានធ្វើជាអភិបាលខេត្តយ៉ាងហោចណាស់ក៏កូនអាចធ្វើមន្ត្រីមួយដ៏ល្អនៅ ក្នុងជួររាជរដ្ឋា​ភិបាលនាពេលអនាគតពេលណាមួយជាក់ជាមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំក៏ជម្រាបលោកពុកវិញថាមហិច្ឆតារបស់ខ្ញុំខ្ញុំចង់ធ្វើជាអភិបាលខេត្តឆាប់ៗនេះដើម្បីជួយកិច្ចការងារ សម្តេចតេជោពុកនិងប្រជាជនសង្គមជាតិយើង តែបើចាំដល់ពេលខ្ញុំបានធ្វើដល់ខ្ញុំអាយុហាសិបឆ្នាំលើសជិតចូលនិវត្តន៍ខ្ញុំមិនធ្វើឡើយទោះបីជាខ្ញុំស្រលាញ់ប្រជាជននិងជាតិទឹកដីមួយនេះយ៉ាងណាក៏ដោយចុះ ព្រោះតែពេលវេលាដែលខ្ញុំចង់បម្រើជាតិមាតុភូមិមួយនេះគឺនៅ ពេលនេះឯងមិនមែនពេលនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញ៉ំចង់ធ្វើនេះមិនមែនដើម្បីប្រយោជន៍ខ្ញុំឡើយគឺដើម្បីប្រយោជន៍រួមប្រជាជនក្នុងខេត្តទាំងមូលនិយាយដោយឡែកនិយាយជារួមជាប្រយោជន៍ប្រទេសទាំងមូល។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor