សង្គម
ដូចដែលយើងបានដឹងហើយ ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបានលទ្ធផលលឿនជាងផែនការហើយរំពឹងថា អាចនឹងចប់រួចរាល់ជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។
បើតាមលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកាកន្លងទៅថា ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ គិតមកទល់បច្ចុប្បន្ននេះមានវឌ្ឍនភាពជារួមប្រមាណជាជិត ៧០ ភាគរយ ហើយបើធៀបនឹងផែនការយើងដើរលឿនជាងផែនការបន្តិច ហើយការរំពឹងគឺយើងអាចបញ្ចប់ការសាងសង់ផ្លូវនេះមុនពេលកំណត់។
នេះជាអ្វីដែលថ្មីសម្រាប់យើងដែលជាអ្នកប្រើប្រាស់ផ្លូវ ហើយក៏ជាអ្វីដែលយើងយល់ដឹងផងដែរអំពីការប្រើប្រាស់ផ្លូវល្បឿនលឿននេះ បើតាមផេ ក ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ បានចែករំលែកចំណេះដឹងរហ័សចំនួន២ចំណុច ដែលមានដូចខាងក្រោម៖
ចំណេះដឹងរហ័ស (1) តើអ្នកគិតថាម៉ូតូអាចជិះនៅលើផ្លូវល្បឿនលឿនបានទេ? មិនអាចទេ! យោងទៅតាមច្បា.ប់ អ្នកដំណើរ យានជំនិះ ម៉ូតូ ឡានត្រាក់ទ័រ តុកតុកនិងយានជំនិះផ្សេងៗដែលមានល្បឿនតិចជាង 70km/h គឺមិនអាចឡើងផ្លូវល្បឿនលឿនបានទេ។
ចំណេះដឹងរហ័ស (2) បើខ្ញុំឈឺបត់ជើង តើអាចឈប់ឡានបត់ជើងបានទេ? ប្រាកដជាមិនអាចទេ ផ្លូវល្បឿនលឿនមានយានជំនិះធ្វើដំណើរជិត100km/h ប្រាកដជាមិនអាចឈប់ឡាន ថយឡាន និងជិះបញ្ច្រាស់ជាដាច់ខាត បើមិនចឹងងាយនឹងមានគ្រោ-ះថ្នា.ក់ដល់អាយុជីវិតណាស់។
មួយវិញទៀតមានប្រិយមិត្តសួរជាសំណួរថា «ចុះបើបែ.កកង់ ?» ជាការឆ្លើយតប « បែ.កកង់ត្រូវប្រញាប់ឈប់ឡាននៅលើផ្លូវអាសន្ន មានផ្លូវមួយទុកសម្រាប់ការអាសន្នបែបនេះ។ បន្ទាប់មកត្រូវលើកផ្លាកក្រោយឡានដើម្បីឲ្យឡានក្រោយដឹងអំពីបញ្ហានៅខាងមុខ រួចទាក់ទងប៉ូ.លិ.សចរា.ចរណ៍មកជួយអូសឡាន។
ការថតdrone: ចំណុចទី3 ផ្លូវក្រាលកៅស៊ូកែឆ្នៃប្រភេទSBS គឺកំពុងតែស្ថិតក្នុងការសាងសង់។
ការថតdrone: ចំណុចទី2 ស្ពានធំ k27 ដែលកាត់ទទឹងផ្លូវជាតិលេខ 4 នៅពេលឆ្លងកាត់ទីនេះតើអ្នកធ្លាប់ឃើញទេ?
ការថតdrone: ចំណុចទី1 ស្ពានបំលាស់ទិសខ្នាតធំគឺជាច្រកចេញរបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងតភ្ជាប់ជាមួយផ្លូវផ្សេងទៀត។