សង្គម
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ ដែលជាសំណង់មិនរៀបរយចំនួន៨០ខ្នង ត្រូវបានអគ្គិ.ភ័យលេបត្របា.ក់ទាំងស្រុង កាលពីវេលាម៉ោង ៦និង៣០នាទី ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចសំណង់មិនរៀបរយ សិ្ថតនៅផ្លូវរទះភើ្លង ភូមិ៣ ក្រុម៣៤,៣៥,៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា អ.គ្គិភ័.យផ្តើមចេញពីម្ចាស់ទីតាំងឈ្មោះ សាន ដេន ភេទស្រី អាយុ៥៨ឆាំ្ន មុខរបរ: នៅផ្ទះ មូលហេតុ ឆ្លង់ចរន្តអគិ្គសនី។
សមត្ថកិច្ចបន្តថា ក្នុងហេតុការណ៍ខាងលើបណ្តាលឲ្យឆេ-ះផ្ទះ (សំណង់មិនរៀបរយ)សរុបចំនួន ៨០ខ្នង យ៉ាងណាមិនបណ្ដាលឲ្យមានមនុស្សស្លា...ប់ និង.រ.បួ.សនោះទេ ដោយសមត្ថកិច្ចបានប្រើប្រាស់រថយន្តចំនួន៤៥គ្រឿង និងប្រើប្រាស់ទឹកអស់ ១២៧ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ៕
សូមទស្សនារូបភាពខ្លះៗនៃហេតុការណ៍នេះ ដែលផ្ដិតដោយលោក រដ្ឋ រង្សី ទាំងអស់គ្នា៖