សង្គម
បញ្ហារបស់លោក ជា ចាន់តុលា និងនាង ស៊ាន ធារីដែលមហាជនជាច្រើនបានចាប់អារម្មណ៍ ក្រោយពីឈានដល់ការប្ដឹ.ងគ្នាផងដែរនោះ ត្រូវបានដោ-ះស្រាយរួចអស់ហើយ នៅរសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៣:៣០ នាទី ក្រោមអធិបតីក្នុងពិធីសម្របសម្រួល ដោយឯកឧត្ដម គី តិច ប្រធានក្រុមមេ.ធា.វីស្ម័គ្រចិត្តសម្ដេចតេជោ ដោយមានមេ.ធា.វី និង មិត្តភក្ដិ នៃគូភាគីទាំងពីរចូលរួមផងដែរ។
បន្ទាប់ពីមានការសម្របសម្រួលគ្នា អ្នកទាំងពីរបានយល់ព្រមដោយស្ម័គ្រចិត្តនិង ដោយគ្មានការដាក់សម្ពា.ធ ឬ ប.ង្ខិតប.ង្ខំ ពីភាគីណាមួយឡេីយ និងបានធ្វើ ឯកសារបញ្ចប់ទំ.នាស់ឈប់ប្ដឹ.ងផ្ដល់គ្នាដោយមានមេ.ធា.វីចូលរួមធ្វើជាសាក្សីដឹងឮទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅ ។
ដោយឡែកសម្រាប់លោក ជា ចាន់តុលាវិញ បានបញ្ជាក់ថា ការដោ-ះស្រាយបញ្ចប់ នេះគឺទំនាក់ទំនងលោក និង ធារី ព្រមទាំងបញ្ចប់ទាំងស្នេហា និងអាជីវកម្មផងដែរ ហើយជាចុងក្រោយខ្ញុំសុំទោ.សដល់ឪពុក ម្តាយ ទាំងខាង ដែរបានធ្វើអោយប៉ះ.ពា.ល់កិ.ត្តិ.យសរបស់ពួកគាត់ និង សុំចិត្តរបស់បងប្អូនទាំងអស់គ្នាឈប់ស្តីប.ន្ទោស ស៊ាន ធារី និងបន្តការគាំទ្រគាត់ដូចដើម។
យ៉ាងណាបើតាមប្រភពស្និទ្ធនឹងលោក តុលា បានបង្ហើបឲ្យដឹងថាទាក់ទងទៅនឹងការបែកចែក រហូតឈានដល់ការដេា-ះស្រាយបញ្ចប់នេះ គឺការបែងចែកនេះមិនមែនពាក់កណ្ដាលនោះទេ គឺភាគីខាងប្រុសទទួលបានតែចំណែកខ្លះប៉ុណ្ណោះ។
ក្រោយរឿងរ៉ាវនេះបានបញ្ចប់ អ្នកនិពន្ធដ៏ល្បីមួយរូប គឺលោក សុខ ជំនោរបានភ្ជាប់សាច់រឿងនេះជាមួយបទចម្រៀងមួយបទរបស់លោក ដែលមានចំណងជើងថា «ឲ្យគេមកថែអូន» ស្ដាប់ចប់ អ្នកស្ដាប់លើកឡើងថាបទនេះត្រូវនឹងសាច់រឿងរបស់គាត់ណាស់។ បើតាមលោក សុខ ជំនោរ បានរៀបរាប់ឲ្យដឹងថា៖
«តាមសារព័ត៌មាន រឿងរ៉ាវស្នេហាមួយគូដែលកក្រើកបណ្តាញសង្គមរហូតមានប.ណ្តឹងដល់តុ.លា.ការ ត្រូវបានបញ្ចប់នៅថ្ងៃនេះ។ សំណេររបស់ប្អូន ជា ចាន់តុលា លើគណនីហ្វេបុករបស់ខ្លួន ទីបញ្ចប់នៅតែមានជំហររក្សាតម្លៃជាមនុស្សប្រុសដែលគួរឲ្យសរសើរ។ រឿងរ៉ាវស្នេហាមួយគូនេះ ស្រាប់តែធ្វើឲ្យខ្ញុំនឹកឃើញនូវចម្រៀងមួយបទដែលខ្ញុំបាននិពន្ធទំនុកច្រៀងកាលពី ប្រហែល៦ឆ្នាំមុន... ឲ្យគេមកថែអូន...(របស់ផលិតកម្មភ្លេងរីខដស៍)»