សង្គម
ក្រោយពីមានការល្បីរឿងក្រុមចោ.រប្រដាប់អា.វុ.ធចំនួន៤នាក់ បានធ្វើសកម្មភាពប្ល.ន់អ្នកលក់ឡេដ៏ល្បីល្បាញនៅកម្ពុជាឈ្មោះ អ៊ាន សៀវម៉ី នៅចំណុចផ្ទ-ះលេ...ខវី០១ បុ.រីមូ.នថោ.ន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ជិត ១០លានដុល្លារ ស្រាប់តែនៅយប់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មានថា៖
ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្ល.ន់ផ្ទះលោកស្រី អ៊ាន សៀវមុី ( មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារ ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ )។
មានសារព័ត៌មានមួយចំនួនបានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុម បានចូលប្ល.ន់ទ្រព្យសម្បត្តិ នៅផ្ទះលោកស្រី អ៊ាន សៀវមុី ដោយបានប្ល.ន់យកលុយ និងគ្រឿងអលង្កការ សរុប ចំនួន ១០លានដុល្លារ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រេីនលេីសលុបនេះ
និងសូមបញ្ជាក់ជូនសារធារណ:ជនទាំងអស់ឱ្យបានជ្រាបថា នៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វេីការសាកសួរ និងស្រាវជ្រាវឱ្យបានច្បាសលាស់លេីករណីនេះ ជាក់ស្តែងតាមចម្លេីយជ.ន.រ.ងគ្រោ-ះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡេីយ គឺបាត់តែខ្សែក ៣ខ្សែតែប៉ុណ្ណោះ ។
សូមអរគុណដល់សារព័ត៌មានទាំងឡាយតែងតែសហការបានយ៉ាងល្អក្នុងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ពីអ្នកនាំពាក្យ ហេីយក៏សូមសំណូមពរដល់សារព័ត៌មានមួយចំនួនសូមធ្វេីការស្រាវជ្រាវ ឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងធ្វេីការចុះផ្សាយ ចៀសវាងធ្វេីឱ្យមានភាពច្របូលច្របល់ ជាពិសេសបំប៉ោងសភាពការណ៍ជាដេីម ។
ពេលនេះសមត្ថកិច្ចកំពុងតែធ្វេីការស្រា-វជ្រា-វយ៉ាងយកចិត្តទុកដាក់លេីករណីនេះ ៕