សង្គម
ភ្នំពេញ ៖ ព័ត៌មានដែលកំពុងមានការចាប់អារម្មណ៍ ទាក់ទងនឹងលោកស្រី អ៊ាន សៀវម៉ី ដែលកាលពីវេលាម៉ោង ១០ និង៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១នេះ មានក្រុមចោ.រប្រដាប់អា.វុ.ធចំនួន៤នាក់ បានធ្វើសកម្មភាពប្ល.ន់នៅក្នុងផ្ទះលោកស្រីតែម្ដង ស្ថិតក្នង បុ.រីមូ.នថោ.ន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយកគ្រឿងអលង្ការ មួយចំនួន។
ភ្លាមៗមានការចុះផ្សាយថាការបា.ត់ប.ង់ទ្រព្យសម្បត្តិរបស់លោកស្រី គឺជិតដល់១០លានដុល្លារឯណោះ តែការពិតបើតាមការបញ្ជាក់ពីលោក វរសេនីយ៍ទោ ម៉ន វុធី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ថាទ្រព្យសម្បត្តិដែលបា.ត់ប.ង់គឺមានតែខ្សែកចំនួន៣ខ្សែប៉ុណ្ណោះ រីឯតម្លៃមិនទាន់បញ្ជាក់នៅឡើយទេ រង់ចាំស្អែកលោកស្រីនឹងពិនិត្យវិក័យបត្រមើល។
ការដែលមានការផ្សាយថាមានការបាត់រហូតដល់ទៅជិត១០លានដុល្លារនោះដោយសារតែភ្លាមៗលោកស្រីមានការភ័.យពេក ស្មានតែបា.ត់ប.ង់ទ្រព្យសម្បត្តិទាំងអស់ តែក្រុមចោ.រនោះគឺនាំលោកស្រីឡើងទៅលើយកតែខ្សែកចំនួន៣ខ្សែ ក្រៅពីហ្នឹងមិនមានបា.ត់ប.ង់អ្វីឡើយ សូម្បីតែគ្រឿងអលង្ការលើខ្លួនលោកស្រី កាបូបលុយ គឺមិនយកសូម្បីមួយរៀល។តោះស្ដាប់ការលើកឡើងខាងក្រោមនេះ៖