សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ជីវិត និងការរស់នៅរបស់មនុស្សម្នាក់មិនថិតថេរនោះទេ ពេលខ្លះមានឡើង ពេលខ្លះមានចុះ ពេលខ្លះមាន ពេលខ្លះក្រ ពេលខ្លះល្បីល្បាញ ពេលខ្លះសឹងតែគេភ្លេចមុខបាត់ទៀត តែប្រហែលជាលោកអ្នកមិនភ្លេចទេ នាយតាក់ស៊ី ដែលកាលពីចុងខែតុលាកន្លងទៅ បើតាមការផ្ដល់បទសម្ភាសន៍នាយបាន ធ្លា-ក់ខ្លួនជួលផ្ទះ១ខែ៦០ដុល្លារ ពេលខ្លះរកលុយបង់ថ្ងៃផ្ទះមិនបានផង។
ប៉ុន្តែស្រាប់តែនៅថ្ងៃនេះបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលទៀតហើយតែប៉ុន្មានខែសោះ ពីនៅបន្ទប់ជួល ស្រាប់តែមកសម្ភោធហាងថ្មី និងឡើងគេហដ្ឋានថ្មី ដែលមានតម្លៃរហូតដល់ទៅ18មុឺនដុល្លារ នៅបុរីហ្គ្រេនភ្នំពេញ។នេះបើតាមលោកអ៊ឹម ជីវ៉ា បានឲ្យដឹងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១នេះ។
លោក អ៊ឹម ជីវ៉ា ដែលជាម្ចាស់ផេ ក សិល្បករកម្ពុជា និងសង្គម បានឲ្យដឹងថា៖ «អបអសាទរ តារាកំប្លែង នាយតាក់ សុីដែលបានសម្ភោធហាងថ្មី និងឡើងគេហដ្ឋានថ្មី តម្លៃ 18មុឺនដុល្លារ នៅបុរីហ្គ្រេនភ្នំពេញ កាលពីយប់មិញ 19.12.2021 ។» ក្នុងនោះដែរក៏មានការចោទជាសំណួរសួរផងដែរថា៖ ចុមរកអីលឿនម៉្លេះ? ស្រាប់តែលោកឆ្លើយវិញថា៖
«កុំថាឡើយអ្នកទស្សនាវង្វេង ខ្ញុំអ្នកសម្ភាសន៍ ក៏វង្វេងដែរ តែតាមស្តាប់គាត់ប្រាប់គឺគាត់ទិញតាំងពីបុកគ្រិអដំបូងម្លេះ តាំងពីបុរីហ្គ្រេនភ្នំពេញ តែឥឡូវហ្គ្រេនភ្នំពេញដូឈ្មោះមកបុរីជិបម៉ុងវិញហើយ។ ខ្ញុំពិតជាភ្ញាក់ផ្អើលពេលលឺគាត់អញ្ជើញសំបុត្រខ្ញុំទៅចូលរួម តែក៏សូមអបអរគាត់ដែរ ដែលមានផ្ទះផ្ទាល់ខ្លួន។»
កម្មវិធីសម្ពោធហាង នេះក៏មានការចូលរួមពីភ្ញៀវកិត្តិយស និងសិល្បករជាច្រើនចូលរួមយ៉ាងកុះករផងដែរ។