សង្គម
កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best វគ្គ Beat The Judges សប្ដាហ៍ទី 3 ដែលកំពុងចាក់ផ្សាយនៅលើទូរទស្សន៍ហង្សមាសនារាត្រីថ្ងៃអាទិត្យទី ១៩ ខែធ្នូ ឆ្នាំ២០២១នេះ មានបេក្ខជនមានទេពកោសល្យ មានសមត្ថភាពក្នុងការបញ្ចេញសំឡេងជាច្រើនរូបផងដែរ។
អ្វីដែលធ្វើឲ្យមហាជនមួយចំនួនមិនអាចទប់ទឹកភ្នែកបាននោះគឺ បេក្ខជន៖ វ៉ាត វ៉ាន់ ច្រៀងបទ៖ DEAR FATHER ដោយសារតែការដាក់អារម្មណ៍ត្រូវនឹងសាចរឿងខ្លួន ធ្វើឲ្យបទចម្រៀងដែលខ្លួនបញ្ចេញទៅគឺមានភាពល្អខ្លាំង ដែលរឿងរ៉ាវរបស់ខ្លួនកំពុងជួបប្រទះទៅលើប.ញ្ហាក្នុងគ្រួសារ។
ក្នុងការបញ្ចេញសមត្ថភាពគឺបេក្ខជនរូបនេះបានធ្វើឲ្យគណៈកម្មាធិការមួយរូបគឺអ្នកនាងពេជ្រ សោភា ក៏មិនអាចទប់ទឹកនេត្រារបស់ខ្លួនបានផងដែរ ដោយសារតែគាត់យល់នឹងអារម្មណ៍មួយនេះ មិនត្រឹមតែប៉ុណ្ណោះទេបេក្ខជន វ៉ាតវ៉ាន់ អាចធ្វើឲ្យគណៈកម្មាធិការផ្សេងទេ ងើបឈរឡើងហើយទះដៃសារទរបានយ៉ាងនេះ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖