សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ជីវិតនាយ តាក់ស៊ី ដែលធ្លាប់តែជួបនឹងបញ្ហាច្រើនទាក់ទងនឹងជីវភាព ស្នាក់នៅបន្ទប់ជួល ហើយបើតាមការផ្ដល់បទសម្ភាសន៍កន្លងមកនាយបាន ធ្លា-ក់ខ្លួនជួលផ្ទះ១ខែ៦០ដុល្លារ ពេលខ្លះរកលុយបង់ថ្ងៃផ្ទះមិនបានផង តែស្រាប់តែផ្លាស់ប្ដូរ១៨០ដឺក្រេ ទៅរស់នៅផ្ទះតម្លៃជិត២០ម៉ឺនដុល្លារ និងមានសម្ភាធហាងលក់ពូកថ្មីទៀតផង បន្ទាប់ពីចាប់ដៃជាមួយគូថ្មី។
នេះបើតាមលោកអ៊ឹម ជីវ៉ា បានឲ្យដឹងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ដោយបានរៀបរាប់ថា៖ «អបអសាទរ តារាកំប្លែង នាយតាក់ សុីដែលបានសម្ភោធហាងថ្មី និងឡើងគេហដ្ឋានថ្មី តម្លៃ 18មុឺនដុល្លារ នៅបុរីហ្គ្រេនភ្នំពេញ កាលពីយប់មិញ 19.12.2021 ។» ក្នុងនោះដែរក៏មានការចោទជាសំណួរសួរផងដែរថា៖ ចុមរកអីលឿនម៉្លេះ? ស្រាប់តែលោកឆ្លើយវិញថា៖
«កុំថាឡើយអ្នកទស្សនាវង្វេង ខ្ញុំអ្នកសម្ភាសន៍ ក៏វង្វេងដែរ តែតាមស្តាប់គាត់ប្រាប់គឺគាត់ទិញតាំងពីបុ.កគ្រិអដំបូងម្លេះ តាំងពីបុរីហ្គ្រេនភ្នំពេញ តែឥឡូវហ្គ្រេនភ្នំពេញដូឈ្មោះមកបុរីជិបម៉ុងវិញហើយ។ ខ្ញុំពិតជាភ្ញាក់ផ្អើលពេលលឺគាត់អញ្ជើញសំបុត្រខ្ញុំទៅចូលរួម តែក៏សូមអបអរគាត់ដែរ ដែលមានផ្ទះផ្ទាល់ខ្លួន។»
យ៉ាងណាសាមីខ្លួនបានចេញមកបញ្ជាក់តាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងតារាញ៉ូសឲ្យដឹងថា៖ ការពិតផ្ទះ និងប្រេនហាងលក់ពូកនេះ មិនមែនជាកម្ម.សិ.ទ្ធិរបស់លោកនោះទេ ដោយលោកថាដោយក្ដីអាណិតស្រលាញ់ មិត្តភក្តិសម្លាញ់របស់លោកទេ ជាអ្នកផ្ដល់ឲ្យដើមទុនឲ្យនេះ និងផ្ទះសម្រាប់ស្នាក់នៅដោយមិនគិតថ្លៃជួល ព្រមទាំងប្រេនពូកនេះផ្ដា.ច់មុខផងដែរ ។
លោកបន្ថែមថា ដើម្បីតបស្នងគុណនេះលោកនឹងខិតខំធ្វើឲ្យអាជីវកម្មមួយនេះមានភាពរីកចម្រើនឡើង ហើយប្រសិនបើលោកអ្នកចង់បានពូកដែលជាប្រេនរបស់នាយតាក់ស៊ី សូមអញ្ជើញទាក់ទងទៅរកទិញបាននៅបុរីហ្គ្រេនភ្នំពេញ។ សូមទស្សនាវិដេអូខាងលម្អិតខាងក្រោមនេះ៖