សង្គម
អាម៉ាប៉ាប៉ាញ៉ូស
តារាសម្តែងស្រីកញ្ញា មាន សូនីតា បានសម្ដែងក្ដីរំភើបខ្លាំងក្រោយ ទទួលបានការតែងតាំងគោរមងារឲ្យមានស័ក្តិជា ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាស.ង្ឃរាជាធិបតីកិត្តិឧទ្ទេស បណ្ឌិតសម្តេចព្រះមហាស.ង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ។
បើតាមអាខោនហ្វេបុករបស់កញ្ញាបានលើកឡើងដូច្នេះថា៖
«ជាថ្ងៃជាមហាកិត្តិយសដ៏ថ្លៃថ្លា ថ្ងៃនេះនាងខ្ញុំមានសូនីតា បានទទួលការតែងតាំងអោយមានស័ក្តិជា បញ្ញាត្តិគោរម៌្យងារ ទិត្យាចិត្តធម្ម បញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពីសម្តេចព្រះអភិសិរីសុគន្ធាមហាស.ង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាស.ង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមអោយអ្នកទាំងអស់គ្នាទទួលបានផលបុ.ណ្យកុសលដែលខ្ញុំបានសាង និងបុណ្យដែលខ្ញុំមាន សូមអោយជួបប្រទះតែសេចក្តីសុខ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចទាំងអស់»