សង្គម
អាម៉ាប៉ាប៉ាញ៉ូស
កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ពិតជាដំណឹងដ៏គួរឲ្យរំភើប និងអបអរសាទរយ៉ាងខ្លាំងចំពោះវត្តមាន «ណូអែល» ដែលត្រូវបានបង្កកំណើតដោយ «អ៊ីកែវ» ដែលជាដំរីតែមួយគត់ក្នុងខេត្តរតនគិរី ហើយបច្ចុប្បន្ននេះមានអាយុ ៣៦ ឆ្នាំហើយ តែក្រោយពេកបង្កើតរួចហើយ បែរជាមិនទ.ទួ.លស្គា.ល់កូន ធ្វើឲ្យ«ណូអែល» មានភាពស្រងូតស្រងាត់។
នេះបើតាមផេក Airavata Elephant Foundation បានបង្ហាញពីសកម្មភាពទាំងនេះ និងបានឲ្យដឹងថា«ហេតុអីបានជាម៉ាក់មិនត្រូវការកូន?» ព្រោះតែមេមិនទទួលស្គាល់បែបនេះហើយ ទើបក្រុមការងារសម្រេចច្របាច់ទឹកដោះពីមេដើម្បីយកទៅបញ្ចុកឲ្យកូនដំរីតែម្ដង។ បើតាមអ្នកនាង«Chenda Clais» បានរៀបរាប់ឲ្យដឹងថា៖
«តាងនាមអោយសមាជិកសមាជិកាមូលនិធិអៃរាវត្តាទាំងអស់ នាងខ្ញុំសូមថ្លែងអំណរគុណដល់លោកដាន ខូល អ្នកជំនាញដំរីដែលបានធ្វើដំណើរទាំងយប់មកជួយការងារថែទាំកូនដំរីដល់ទីតាំងអភិរក្សផ្ទាល់ ក្នុងខេត្តរតនគិរី ។»
ទោះជាយ៉ាងនេះក្ដី ក្រុមការងារបានព្យាយាមណែនាំដំរីដែលជាម្តាយគឺ «អ៊ីកែវ» ឲ្យទទួលស្គាល់កូនវិញ ដែលក្នុងនោះក្រុមការងារបានត្រៀមលក្ខណៈការពារទ.ប់ស្កា.ត់ អ៊ីកែវ កុំឲ្យវា.យធ្វើ.បា.បកូន។
ជាមួយគ្នានេះដែរ លោក មុន្នីផាណន់ MonyPhanon Wormhole បានផុ សរូបនេះឡើង ដោយអធិប្បាយបន្ថែមថា៖
«អូនមានឈ្មោះថា ណូអែល អូនកើតនៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តរតនៈគិរី អូនតូ.ចចិ.ត្តណាស់ ម៉ាក់ៗ អ៊ីកែវ អត់ព្រមទទួលស្គាល់អូនទេ អូនពិតជាខឹ.ងខ្លួនឯងណាស់ដែលធ្វើឱ្យម៉ាក់កែវឈឺចា.ប់ពេលដែលកើតអូនមក ឱ្យអូនសុំទោសណាម៉ាក់កែវណា ទទួលស្គាល់អូនទៅណាម៉ាក់កែវ អូនពិតជាចង់បានភាពក.ក់ក្តៅពីម៉ាក់កែវណាស់! អ៊ំពូមីងអើយសូមជួយអូនផងតើធ្វើម៉េចទៅបានអូនចូលជិតម៉ាក់កែវបាន?»
រូបភាព៖ Airavata Elephant Foundation