header ads

Sponsor

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី V23e ដែលមានកាមេរ៉ាខាងមុខដ៏ខ្លាំងក្លាទំហំ 50MP ជាមួយនឹងមុខងារ និងលក្ខណៈពិសេសៗជាច្រើនដែលផ្តល់នូវភាពអស្ចារ្យក្នុងការថតរូបភាពកាន់តែសម្បូរបែប។ ស្មាតហ្វូនស៊េរីថ្មី V23e នេះផ្តល់នូវរូបភាពច្បាស់សម្រាប់ការថត selfies ជាមួយនឹងមុខងារ Autofocus និងមុខងារពិសេសៗជាច្រើនទៀតនៅក្នុង Portrait Mode ហើយសម្រាប់ការថតនៅពេលយប់គឺច្បាស់ស្រស់ស្អាត ហើយវាក៏មានមុខងារ AI Extreme Night modeផងដែរ។ ស្មាតហ្វូននេះអាចបន្ថែមនូវការថតរូបភាពកាន់តែអស្ចារ្យបន្ថែមទៀតជាមួយនឹងមុខងារ Steadiface Selfie Video, upgraded Dual-View Video និង Double Exposure mode ។
ស្មាតហ្វូន V23e នេះត្រូវបានឌីស្សាញឡើងដើម្បីផ្តល់នូវភាពអស្ចារ្យនៅក្នុងការថតរូបភាព និងបំពាក់នូវមុខងារថ្មីៗជាច្រើនសម្រាប់អ្នកដែលចង់បាននូវភាពរីករាយ និងភាពច្នៃប្រឌិតខ្ពស់បំផុតនៅក្នុងការថតរូបភាពប្រភេទ Self-Portraits។”

កាមេរ៉ាខាងមុខ 50MP ដំបូងគេដែលនាំយកនូវការថតរូបភាព Selfies ដ៏អស្ចារ្យបំផុត
ស្មាតហ្វូន V23e របស់ក្រុមហ៊ុន vivo គឺបំពាក់នូវកាមេរ៉ាខាងមុខកម្រិតខ្ពស់បំផុតដំបូងគេដែលមានបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា autofocus និង portrait modes ជាច្រើនផ្សេងៗគ្នាដូចជា AI Extreme Night និង Multi-Style Portrait ។​ ​ជាមួយនឹងកាមេរ៉ា 50MP AF​ ខាងមុខនេះអាចថតរូបភាព Selfies បានច្បាស់ស្រស់ស្អាត ហើយវាក៏មានមុខងារថ្មីគឺ Eye Autofocus ដែលអ្នកប្រើប្រាស់អាចចាប់រូបភាពជាមួយនឹងចលនាមួយភ្លែតដែលរឹតតែបង្កើននូវការចងចាំដែលមិនអាចបំភ្លេចបាននោះទេ។

អ្នកប្រើប្រាស់អាចធ្វើការថតរូបភាពជាច្រើននៅក្នុងទីងងឹតជាមួយនឹងមុខងារ AI Extreme Night បានយ៉ាងច្បាស់ល្អ និង​ Multi-Style Portrait mode ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបង្កើតនូវការថតរូបភាពយ៉ាងអស្ចារ្យប្រកបដោយភាពរីករាយថែមទៀតផង។ បន្ថែមពីនេះទៀតនោះ នៅក្នុង Dual-View Video ក៏អនុញ្ញាតអោយថតរូបនៅក្នុងពេលដំណាលគ្នាជាមួយនឹងកាមេរ៉ាខាងមុខ និងខាងក្រោយដែលមិនអាចបំភ្លេចបាននោះទេ។

Double Exposure គឺជាមុខងារកម្សាន្តថ្មីមួយទៀតដែលផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើការ Import នូវ Background ជាច្រើនសម្រាប់ប្រើប្រាស់ជាស្ទាយ៍ និងភាពច្នៃប្រឌិតរបស់ខ្លួន។ នៅក្នុងមុខងារ Steadiface Selfie Video mode ស្មាតហ្វូន V23e ក៏អាចកាត់បន្ថយនូវការរង្គើរនៅក្នុងពេលថត Selfie ជាមួយនឹងមុខងារ rock-solid video stabilization ថែមទៀត។

កាមេរ៉ាថតរូបភាពបានច្បាស់នៅពេលយប់

ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 64MPនៅលើស្មាតហ្វូន V23e របស់ក្រុមហ៊ុន vivo នេះផ្តល់នូវភាពអស្ចារ្យបំផុតនៅក្នុងការថតរូបភាព។ វាអមជាមួយនឹងកាមេរ៉ាទំហំ 8MP super wide-angle និង 2MP macro ដែលអាចចាប់រូបភាពបានផ្សេងៗគ្នាយ៉ាងទាក់ទាញ។ វាក៏មានភ្ជាប់ជាមួយនឹងមុខងារ Bokeh Flare Portrait​ សម្រាប់ជំនួយនៅក្នុងការថតនៅពេលយប់ជាមួយនឹងការបន្ថែមនូវ portrait effects ជាច្រើនថែមទៀត។ សម្រាប់​ Multi-Style Portrait វិញគឺបន្ថែមនូវ filters, color tone fine-tuning និង bokeh effects ជាច្រើនសម្រាប់ការថតរូបភាពជាមួយនឹងកាមេរ៉ាខាងក្រោយនេះ។

ការឌីស្សាញរូបរាងយ៉ាងប្រណិតទាក់ទាញបំផុត

ជាមួយនឹងកម្រាស់ត្រឹមតែ 7.36mm/7.41mm នោះ ស្មាតហ្វូន V23e នេះគឺមានរូបរាងស្លីមជាមួយនឹងទម្ងន់ស្រាលក្នុងការប្រើប្រាស់ ហើយវាមានគែមប្រភេទ 2.5D ដែលមើលទៅការឌីស្សាញនេះពិតជាល្អឥតខ្ចោះបំផុត។ សម្រាប់ស្មាតហ្វូន V23e Moonlight Shadow គឺប្រើប្រាស់នូវប្រភេទ Ceramic Film ដែលផ្តល់នូវភាពទាក់ទាញបំផុត។ សម្រាប់ Sunshine Coast គឺប្រើប្រាស់នូវ Dual-Layer Coating ដែលបង្ហាញអំពីស្ទាយ៍បែបថ្មីមួយទៀតជាមួយនឹងការមើលទៅចម្រុះពណ៌ស្អាតប្លែកតែម្តង។

កម្លាំងម៉ាស៊ីនខ្លាំងក្លា កាន់តែរលូនក្នុងការប្រើប្រាស់

ស្មាតហ្វូន V23e ថ្មីនេះប្រើប្រាស់នូវ Funtouch OS 12 ដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់បំផុត។ ស្មាតហ្វូន V23e នេះមានរ៉េម 8GB + 4GB RAM ជាមួយនឹងមុខងារ Extended RAM 2.0 ដែល 4GB Memory នេះនឹងប្រើប្រាស់ជារ៉េមនៅពេលដែលចាំបាច់។ អ្នកប្រើប្រាស់នឹងកាន់តែរីករាយជាមួយនឹងល្បឿនលឿនរបស់ស្មាតហ្វូននេះបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ស្មាតហ្វូន V23e នេះប្រើប្រាស់នូវបច្ចេកវិទ្យា 44W FlashCharge ដែលអាចធ្វើការសាកថ្មបានពី 1% ទៅ 40% នៅក្នុងពេលត្រឹមតែ 15 នាទីដែលនេះបង្ហាញអំពីល្បឿនលឿននៃការសាកថ្មរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះក៏ទទួលបាននូវវិញ្ញាបនបត្រ Hi-Res Certification ដែលផ្តល់នូវសំឡេងលឺច្បាស់ និងពិរោះបំផុតក្នុងការប្រើប្រាស់ថែមទៀត។

ជាមួយនឹងការបំពាក់នូវភាពច្នៃប្រឌិត និងបច្ចេកវិទ្យាជាច្រើនដ៏ល្អបំផុតនេះ ក្រុមហ៊ុន vivo ពិតជាបានឆ្លើយតបជាមួយនឹងការផ្តល់នូវបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យបំផុតជាមួយនឹងស្មាតហ្វូន V23e ដែលជាស្មាតហ្វូនដែលមានតម្លៃសមរម្យ និងសមត្ថភាពខ្ពស់បំផុត។
មួយវិញទៀតបងប្អូនក៏អាចធ្វើការរកជាវបានជាមួយនឹងស្មាតហ្វូន vivo V23e នេះចាប់ពីថ្ងៃទី10 ខែធ្នូ ឆ្នាំ2021 នេះតទៅដែរស្មាតហ្វូន V23e មេម៉ូរីក្នុងម៉ាស៊ីន 128GB តម្លៃ 329 ដុល្លារ និងជម្រើសមេម៉ូរីក្នុងម៉ាស៊ីន 256GB តម្លៃ 359 ដុល្លារ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post