សង្គម
ភ្នំពេញ ៖ មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំងខណៈនារីម្នាក់ មិនដឹងថាជាមានរឿងអ្វីនោះទេ ដែលមិនចង់និយាយអ្វីជាមួយអ្នកដទៃ ហើយមិនខ្វល់ពីសុ.វត្ថិ.ភាពខ្លួនឯងដូច្នេះ បែរជាមកម្នាក់ឯង ទាំងមិនមានអ្វីសម្គាល់ខ្លួន សូម្បីតែទូរស័ព្ទ។
បើតាមលោក ម៉េង អ្នកសារព័ត៌មានបានឲ្យដឹងថានារីខាងលើនេះ បានអង្គុយតែឯង នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច (ស្តុបបូកគោ) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពេលស.ន្តិ.សុខសួរនាំទៅ និយាយអ្វីប្លែកៗ តាំងពីម៉ោង១១យប់ រហូតមកដល់ម៉ោងជាង៤ជិតភ្លឺ ក៏ទូរស័ព្ទប្រាប់ទៅវិទ្យុ ABC សុំឲ្យសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យមេីលផង ។
ពេលចុះទៅដល់សមត្ថកិច្ចក៏បានសួរនាំ នាងប្រាប់ថា មានឈ្មោះហ្វេបុក Ma Noch នាងទេីបមកលេងភ្នំពេញប៉ុន្មានថ្ងៃទេ ហេីយមានទីលំនៅក្រុងកែប ហេីយសមត្ថកិច្ចសួរថា ចង់ទៅផ្ទះវិញទេ រូបនាងឆ្លេីយថា មិនអីទេ ចង់ដេីរលេងម្នាក់ឯងសិន រួចក៏ដេីរទៅឈរតែឯងនៅចំណុចស្តុបបូកគោ ដោយមិនមានសម្ភារៈ ឬឯក.សារអ្វីសម្គាល់ឡេីយ ។
អ្នកសារព័ត៌មានខាងលើបានចែករំលែកនៅលើបណ្ដាញសង្គម រួចក៏សុំណូមពរ ប្រសិនបេីមានអ្នកណាស្គាល់ អាចទៅរកមេីលនៅម្ដុំស្តុបបូកគោបាន ខ្ញុំបាទម៉េងសូមអភ័.យទោ.សផង ចំពោះការប.ង្ហោះនេះ តែសង្ឃឹមថាបងប្អូនជួយ S.h.are រកសា.ច់ញាតិគាគ់ផង កូនគេកូនយើងបងស្រីគេបងស្រីយេីង ប្អូនស្រីគេប្អូនស្រីយេីង .Sh.are រកសា.ច់ញាតិគាគ់ផងណា! អរគុណច្រេីន ។
យ៉ាងណានៅ ម៉ោង២រសៀល ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២នេះអ្នកសារព័ត៌មានឲ្យដឹងនូវព័ត៌មានបន្ថែមទៀតថា ខណៈនោះក្រុមគ្រួសារបានមកទទួលហេីយ និងនាំទៅម.ន្ទីរ.ពេ.ទ្យភ្លាមៗ ព្រោះតាមការប្រាប់ឲ្យដឹងប្អូនស្រីមានជំ.ងឺផ្លូ.វ.ចិ.ត្ត ជូនពរគាត់នឹងឆាប់ជាស-ះ.ស្បេី.យ ដោយក្ដីគោរព។
ប្រភព និងរូបភាព ៖ បងម៉េងអ្នកសារព័ត៌មាន