សង្គម
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពី ពិធីករល្បីឈ្មោះមួយរូបគឺលោក ជា វណ្ណារិទ្ធ បានបង្ហាញរូបភាពបងប្រុសរបស់ខ្លួនជាច្រើនសន្លឹក គឺលោក ជា ដេវីត ធ្លាប់ជាតារាចម្រៀងម្នាក់ផងដែរ បានបា.ត់ប.ង់ជីវិតកាលពីយប់មិញ។
លោកជា សុវណ្ណារិទ្ធិ បានបង្ហាញនូវរូបជាមួយសារយ៉ាងក្ដុកក្ដួលថា «ដោយក្តីអាឡោះអាល័យ អាណិតបំផុត ចុងឆ្នាំ2021 និង ដេីមឆ្នាំ2022 គាត់ហូបលែងបាន ទឹកលែងចូល រហូតស្គមរីងរៃ ពេលនេះបងប្រុសខ្ញុំ ដែលបងប្អូនធ្លាប់ស្គាល់ជាអតីតតារាចម្រៀង ជា ដេវីត បានទទួលមរ.ណៈ.ភាពហេីយ ដោយជំ.ងឺ សូមវិ.ញ្ញាណក្ខ.ន័្ធបងទៅកាន់សុគ.តិភព ជាតិណាៗ សូមកុំអោយអ.ភ័ព្វដូចជាតិនេះទៀត សូមអោយ ក.ម្មពៀរទាំងឡាយរសាយអស់ត្រឹមជាតិនេះចុះ» ។
ក្រោយឃើញសារនេះ បងប្អូន មិត្តភក្តិមានការរ.ន្ធត់ចិត្តជាពន់.ពេក និងចូលរួមរំលែកទុ.ក្ខ ចំពោះការបាត់បង់បងប្រុសជាទីស្រឡាញ់របស់លោក ទៅដោយគ្មានថ្ងៃវិលត្រឡប់នេះ ។
អ្វីដែលគួរឲ្យមហាជនមានការរំជួលចិត្តគឺពេលឃើញរូបរបស់លោក ជា ដេវីត ធ្លាប់មានសា.ច់ និងរូបរាងស្រស់សង្ហាប្រែជាមកស្គមខ្លាំង ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់អំពីជំ.ងឺ ដែលបណ្ដាលឲ្យលោក ជា ដេវីត បា.ត់.ប.ង់ជីវិតឡើយ។
លោកជា សុវណ្ណារិទ្ធបានជូនដំណឹងបន្ថែមមួយទៀត ដោយរៀបរាប់ថា៖ «ពេលនេះបងប្រុសខ្ញុំ ជា វណ្ណដេត ហៅ (ជា ដេវិត) ទៅបានសុខហេីយ គាត់ទទួលម.រ.ណ.ភាពកាលពីថ្ងៃ ចន្ទ ៨កេីត ខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៧:០០នាទីល្ងាច ដោយរោ.គា.ពាធ៍ ក្នុងជន្មាយុ ៤០ឆ្នាំ ។
អាស្រ័យដូចបានជម្រាបជូនខាងលេី សូមគោរព អញ្ជេីញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មិត្តភក្តិ បងប្អូន ចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី បុ.ណ្យគ.ម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ»