សង្គម
អាម៉ាប៉ាប៉ាញ៉ូស
លោកឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអា.វុ.ធហត្ថលើផ្ទៃប្រទេស បានរៀបរាប់ឲ្យដឹងថា ពាក្យថា “មេ” ប្រៀបដូចម៉ែឪដែរ ត្រូវមានកាតព្វកិច្ចចិញ្ចឹមបីបាច់ថែរក្សាកូនចៅឱ្យបានល្អ គិតគូរតាំងពី ការហូប ការស្លៀកពាក់ ការដេក សុខភាព ការរៀនសូត្រ ការដឹកជញ្ជូន ការលើកទឹកចិត្ត ដោ-ះស្រាយការលំបាក និងប្រកបដោយព្រហ្មវិហារធម៌ សីលធម៌ ចិត្តសន្តោស។
បើកូនចៅខុសធ្វើការអប់រំ ប៉ុន្តែបើអប់រំហើយមិនស្តាប់ ឬប្រព្រឹត្តអំពើល្មើ.សច្បា.ប់ ត្រូវតែអនុវត្តតាមច្បា.ប់ និងវិ.ន័.យកងទ័.ព។ យើងពិនិត្យរូបភាពមួយសន្លឹកនេះ បង្ហាញពីក្តីស្រលាញ់ មិនចង់ឱ្យមេចាកចេញទេ ចង់ឱ្យនៅដឹកនាំគ្រប់គ្រងបន្ត ប៉ុន្តែដោយសារការចាត់តាំង ត្រូវតែគោរព។
លោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ អតីតមេបញ្ជាការរងកងរាជអា.វុ.ធហត្ថមូលដ្ឋានក្រុងព្រះសីហនុ ត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអា.វុ.ធហត្ថមូលដ្ឋានក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជំនួសលោកវរសេនីយ៍ទោ ហ៊ត សីហា ដែលទៅទទួលភារកិច្ចថ្មី ជាមេបញ្ជាការរងកងរាជអា.វុ.ធហត្ថខេត្តកែប។