សង្គម
តារាសម្ដែង និងកំប្លែងមុខមហាសំណើចលោក ម៉ាដូណា ប្រហែលជាលោកអ្នកបានស្គាល់ហើយតាមរយៈពហុជំនាញរបស់លោកនៅលើវិថីសិល្បៈកន្លងមក តែពីក្រោយភាពរីករាយសើចសប្បាយ អ្វីដែលយើងមិនដឹងគឺមានរឿងរ៉ាវជាច្រើនដែលលោកកំពុងជួបប្រទះ។
លោកម៉ា ដូណា បានទ.ម្លាយរឿងរ៉ាវរបស់លោក ឲ្យដឹងតាមរយៈកម្មវិធី 3FUN ថាខ្លួនកំពុងធ្លាក់ខ្លួនជំពាក់លុយគេរហូតដល់ទៅជាង ៥២ម៉ឺនដុល្លារ ដោយសារតែរឿងធ្វើជាមេតុងទីន ត្រូវបានកូនតុងទីនរត់គេចមិនព្រមបង់ ជាហេតុធ្វើឲ្យលោកត្រូវបង់ជំនួស។
ម៉ាដូណាថាខ្លួនមានក៏ដោយសារតុងទីន ហើយធ្លាក់ខ្លួនជំពាក់គេក៏ដោយសារតុងទីននេះដែរ ដែលលេងមក៧ឆ្នាំហើយ មកជួបបញ្ហាក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ត្រូវលក់ខុនដី ដី រថយន្ត និងសម្ភារៈផ្សេងៗទៀត តែនៅមិនទាន់សងអស់នៅឡើយពោលគឺសល់ជាង៣០ម៉ឺនដុល្លារទៀត។ សូមទស្សនាវីដេអូលម្អិតខាងក្រោមនេះ៖