សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុ ប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវ.ត្ថិភាពចរា.ចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវ.ត្ថិភាពចរា.ចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតី ភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវ.ត្ថិភាពចរា.ចរណ៍ផ្លូវគោក។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានរាយការណ៍អំពីវឌ្ឍនភាពមុខងាររាយការណ៍ជង្ហុក សំបុកមាន់ចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០២១ ចំនួនអ្នកទាញយកកម្មវិធីនេះមកប្រើប្រាស់សរុបមានចំនួន ២៩ ០៥៧នាក់ ការងារបានការសរុបមានចំនួន ៥៤២២ ករណី បានដោះស្រាយ៣៥១៧ករណី ស្មើនឹង ៧០% បានជួសជុល ១០៣៨ ករណី ដាក់ចូលផែនការឆ្នាំ៧១៨ករណី បញ្ជូនទៅសមត្ថ កិច្ចផ្សេង១៧៦១ ករណី និងរង់ចាំដំណោះស្រាយ១៦៣៤ករណី ស្មើនឹង៣០% ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បា.ប់ស្តីពីចរា.ចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ និងបន្តរៀបចំវគ្គបណ្តុះបណ្តាលនេះដល់មន្ត្រីនគរបាលចរា.ចរណ៍ នៅតាមរាជធានី-ខេត្តបន្ថែមទៀត។
ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយក្រសួងសាធារណការ ដឹកជញ្ជូន នៅបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធគ្រប់គ្រងពិន័យអំពើល្មើសច្បា.ប់ ស្តីពីចរា.ចរណ៍ផ្លូវគោកនិ.ងការដកពិន្ទុបណ្ណបើកបរ។
ការបង្កើតកម្មវិធី Mobile App នេះឡើងជាគំនិតផ្ដួចផ្ដើមមួយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោ-ះថ្នាក់ចរា.ចរណ៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការរឹតបន្តឹងលើការងារអនុវត្តច្បា.ប់ស្ដីពីចរា.ចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានសង្កត់ធ្ងន់ថា គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងពិន័យ អំពើល្មើសច្បា.ប់ ស្តីពីចរា.ចរ.ណ៍ផ្លូវគោកនិងការដកពិន្ទុកបណ្ណបើកបរ មាន៣ចំណុច ៖ ទី១-បង្កើនសមត្ថភាពមន្រ្តីនគរបាលចរា.ចរណ៍ទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី លើការគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បា.ប់ស្តីពីចរា.ចរណ៍ផ្លូវគោក, ទី២-បង្ហាញនូវនីតិវិធីប្រតិបត្តិការប្រព័ន្ធ និងការប្រើប្រាស់ឧបករណ៍ពិន័យអំពើល្មើសច្បា.ប់ចរា.ចរណ៍ផ្លូវគោក និងទី៣-វិធីគ្រប់គ្រងព័ត៌មាន និងការរក្សាទុកទិន្នន័យនៃការពិន័យ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពន្យល់នូវកម្មវិធីកាត់ពិន្ទុះលើបណ្ណបើកបរនេះថា នៅពេលមានអ្នកល្មើសច្បាប់ចរា.ចរណ៍ មន្ត្រីនគរបាលចរា.ចរណ៍ នឹងចាប់ ហើយនឹងពិនិត្យលើបណ្ណបើកបរ ហើយគ្រាន់តែដាក់ម៉ាស៊ីនស្កែនភ្លាម នឹងចេញព័ត៌មានទាំងអស់ ទាក់ទងបណ្ណបើកបរ។ បើមន្ត្រីនគរបាលឃើញមានកំហុសណាខ្លះ គ្រាន់តែចុចនៅលើម៉ាស៊ីន វានឹងបូកដកពិន្ទុដោយស្វ័យប្រវត្តិតែម្តង។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងចេញតម្លៃនៃការផាកពិន័យថែមទៀត។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា «នៅពេលដែលប័ណ្ណបើកបរអ្នកល្មើសច្បាប់អស់ពិន្ទុទាំង១២ហើយ ម៉ាស៊ីននឹងលោតពណ៌ក្រហម បញ្ជាក់ថា អស់ពិន្ទុហើយ ដែលទាមទារឱ្យអ្នកកាន់ប័ណ្ណបើកបរនោះ ត្រូវតែប្រឡងយកប័ណ្ណបើកបរឡើងវិញផងដែរ»។