header ads

Sponsor

បានមកដល់ហើយសម្រាប់ការទន្ទឹងរង់ចាំអស់រយៈពេលប៉ុន្មានសប្តាហ៌កន្លងមកនៃវត្តមានស្មាតហ្វូវលំដាប់ថ្នាក់បង្គួរមួយ របស់ស្មាតហ្វូន vivo V23 5G។ អ្វីដែលយើងបានមើលឃើញសម្រាប់ការបង្ហាញខ្លួនរបស់ស្មាតហ្វូននៃត្រកូល V ម៉ូឌែល vivo V23 5G ជំនាន់ថ្មីនេះគឺថាទទួលបាននូវការចាប់អារម្មណ៌ខ្លាំង​ នឹងមានការភ្ញាក់ផ្តើរក្រោយលេចចេញរូបរាងប្លែកថ្មីខុសពីម៉ូឌែលជំនាន់មុនៗ។ ចំពោះស្មាតហ្វូន vivo V23 5G នេះត្រូវបានធ្វើការរចនាឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងផ្ទៃខាងក្រោយមានសភាពគ្រើម ប៉ះនិងពន្លឺ UV ឬពន្លឺព្រះអាទិត្យ តួខ្លួនមានសភាពភ្លឺផ្លេកៗ នឹងមានការប្រែពណ៌គួឲ្យចាប់អារម្មណ៍ខុសប្លែកពីស្មាតហ្វូនដ៏ទៃ។ 
ស្មាតហ្វូន V23 5G ក៏បានប្រើប្រាស់នូវកញ្ចក់ Fluorite AG ចុងក្រោយដែលផ្តល់ភាពងាយស្រួលក្នុងការចាប់កាន់ ហើយមិនឆក់ស្នាមម្រាមដៃ។ រីឯគែមជុំវិញទូរស័ព្ទត្រូវបានរចនាកាន់តែស្តើង ដើម្បីមានភាពងាយស្រួលនៅពេលដែលអ្នកប្រើប្រាស់។ 
ស្មាតហ្វូន vivo V23 5G ត្រូវបានបំពាក់កាមេរ៉ាមុខភ្លោះ ដោយគ្រាប់ទីមួយមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 8MP Ultra wide ដែលអាចថតបានមុំ 105 ដឺក្រេ នឹងមាន Flash បង្កប់ពីរគ្រាប់ផងដែរ។ ចំពោះផ្នែកកាមេរ៉ាក្រោយមានចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 64MP និងគ្រាប់ទីពីរមានទំហំ 8MP Ultra wide 120 ដឺក្រេ ហើយនិងគ្រាប់ទីបីមានទំហំ 2MP Macro លែន។ 
 ស្មាតហ្វូននេះប្រតិបត្តិការដោយ Android 12 និង FunTouch OS 12 ជំនាន់ថ្មី ដែលបាននាំមកនូវ Widget ប្រកបដោយភាពច្នៃប្រឌិត។ vivo V23 5G មានអេក្រង់ទំហំ 6.44-inch គែមរាបស្មើ 2.5D ប្រភេទកញ្ចក់ AMOLED display ដែលទ្រទ្រង់នូវការបង្ហាញរូបភាពបានក្នុងកម្រិតរូបភាព 2400×1080 FHD+ resolution ជាមួយល្បឿន 90Hz refresh rate និងមានការបំពាក់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃលើផ្ទៃអេក្រង់។ ស្មាតហ្វូន V23 5G ប្រើប្រាស់បន្ទះឈីប MediaTek Dimensity 920 មានរ៉េមទំហំធំ 12GB បូករ៉េមជំនួយ​ 4GB និងមានមេម៉ូរីទំហំដល់ទៅ 256GB។ ស្មាតហ្វូននេះមានថ្មទំហំ 4,200mAh និងមានការគាំទ្រដោយកម្លាំងសាកថ្មល្បឿនលឿន 44W fast charging (11V/4A)។ ស្មាតហ្វូន vivo V23 5G មានពីរពណ៌សម្រាប់ជ្រើសរើស Sunshine Gold និង Stardust black ។ បងប្អូនក៏អាចធ្វើការរកជាវជាមួយនឹងស្មាតហ្វូន​ vivo V23 5G បានចាប់ពីថ្ងៃទី09 ខែកុម្ភៈ ឆ្នាំ2022 តទៅជាមួយនឹងតម្លៃ $549 មានការបន្ថែមជូនកាដូពិសេស៖ ជញ្ជីងឆ្លាតវៃដ៏ស្រស់ស្អាត ចំនួនមួយទៀតផងដែរ។ សម្រាប់ការដាក់លក់របស់ស្មាតហ្វូន V23 5G នៅលើទីផ្សារគឺមានចំនួនកំណត់។​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post