សង្គម
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុត ដោយលោកឧត្តមនាវីទោ ទៀ សមស័ក្តិ មេបញ្ជាការរងមូលដ្ឋានសមុទ្រ បានទទួលមរណៈភាពនៅវេលាម៉ោង០៨:៤៥នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ៥៩ឆ្នាំ ដោយរោ.គាពាធ។
បច្ចុប្បន្នស.ពលោកឧត្តមនាវីទោ ទៀ សមស័ក្តិ រៀបចំតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃស.ពភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ សូមវិញ្ញាណក្ខន្ធនៃស.ពបានទៅកាន់សុគតិភពកុំបីអខានឡើយ។
ក្រោយការចាកចេញរបស់លោកឧត្តមនាវីទោ ទៀ សមស័ក្តិ ព្រឹកថ្ងៃទី ០៥ ខែមីនា នេះ ឯកឧត្តម ទៀ សីហា បានថ្លែងតាមរយៈបណ្ដាញសង្គមរបស់លោកថា៖
«សោកស្តាយណាស់ដែលបងចាកចេញពីប្អូនៗរហូត បន្សល់ទុកតែអនុស្សាវរីយ៍ដ៏ល្អ និងសេចក្តីនឹករលឹក។ បងប្រុសជាទីគោរពស្រឡាញ់ សូមបងសម្រាកនៅក្នុងសន្តិភាពដោយស្ងប់ជាទីបំផុត សូមបួងសួងដល់វិញ្ញាណក្ខន្ធបង បានទៅកាន់សុគតិភព។ បងធំត្រកូល "ទៀ" ទៀ សមស័ក្តិ ឧត្តមនាវីទោ មេបញ្ជាការរងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹករាម (ថ្ងៃ០៧ ខែមករា ១៩៦៣-ថ្ងៃសុក្រទី០៤ ខែមីនា ២០២២)»