Sponsor

ភ្នំពេញ៖ កាលពីវេលាម៉ោង២ និង១០នាទីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ មានរថយន្តបែនដឹកថ្មមួយគ្រឿងបេីកក្នុងល្បឿនលឿន ហើយចាប់ហ្វ្រាំងមិនជាប់ក៏បួងចង្កូតគេចពីរថយន្តនៅខាងមុខ រួចក៏ឡេីងសួនច្បារពុះចែកទ្រូងផ្លវ ហើយក៏ក្រឡាប់ផ្ងាជេីងចាក់ថ្មបិតផ្លូវម្ខាងទៀត នៅចំណុចមុខវត្តស្លែង តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនពេលកេីតហេតុគេបានឃេីញរថយន្តបែនដឹកថ្ម ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ KPS 2198 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿន​លឿន ខណៈមកដល់ចំណុចកេីតហេតុដោយសារមានរថយន្តជាច្រេីនកំពុងឈប់ចាំស្តុបក៏បានបួងចង្កូតមកខាងឆ្វេងដៃឡេីង​សួន​ពុះចែកទ្រូងផ្លូវក្រឡាប់ចាក់ថ្មចោលពេញផ្លូវបិទចរាចរណ៍ទាំងស្រុងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងតែម្ដង តែយ៉ាងណាករណីនេះមិនបង្កឲ្យមនុស្សរងរបួសនោះទេ គ្រាន់តែរងការខូចខាតតែរថយន្ត និងដេីមឈេីដែលដាំនៅសួនច្បារតែប៉ុណ្ណោះ។

ក្រោយកេីតហេតុសមត្ថកិច្ចបានហៅគ្រឿងចក្រកៀថ្មចេញដេីម្បីឲ្យចរាចរណ៍ធម្មតាវិញ និងទាក់ទងទៅសមត្ថកិច្ចជំនាញមកស្ទូចរថយន្តខាងខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor