header ads

Sponsor

(ខេត្តស្វាយរៀងៈ) យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់ បានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាកចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ រវាងរថយន្តដឹកកុងតឺន័រ និងរថយន្តដឹកឡាំងក្រដាសក្នុងទិសដៅផ្ទុយគ្នា ហើយក្រោយពីបង្កគ្រោះថ្នាក់នោះរថយន្តដឹកឡាំងក្រដាសបានខ្ទាតប៉ើងថយក្រោយ ក្រឡាប់សង្កត់ពីលើម៉ូតូអ្នកដំណើរដែលកំពុងធ្វើដំណើរពីខាងក្រោយតែម្តង។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ចំណុចភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមព័ត៌មានជាបឋមពីសមត្ថកិច្ចបានឲ្យដឹងថាៈគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺរវាងរថយន្តកុងតឺន័រ និងរថយន្តហ៊ីយ៉ាន់ដាយ ហើយខ្ទាតត្រូវ ម៉ូតូចំនួន ២គ្រឿង បណ្ដាលអោយមនុស្សរងរបួសធ្ងន់សរុបចំនួន ០៤នាក់ (អ្នកបើកបររថយន្ត ២នាក់ និងអ្នកបើកបរម៉ូតូ ០២ នាក់)។ បច្ចុប្បន្ន បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរួចហើយ។

ដោយមូលហេតុ: រថយន្តហ៊ីយ៉ាន់ដាយ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទើបបង្កអោយគ្រោះថ្នាក់បែបនេះ ៕ ដោយ: ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post