សង្គម
អាម៉ាប៉ាប៉ាញ៉ូស
នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២នេះ លោកឧកញ៉ា ឆេង ប៉េងគុណ ហៅ លោកគ្រូមហាជ័យ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងលើសពីលើកមុនទៀត ក្រោយបានរៀបចំពិធីបុណ្យរំលឹកនឹកគុណដល់ស្តេចនាគ នៅកណ្ដាលទន្លេចតុមុខ ព្រមទាំងប្រកាសថាមានបារមីស្ដេចនាគចូលទៀតផង។
យ៉ាងណាក្រោយល្បីវីដេអូខាងលើនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមកាត់រូបលោកគ្រូ ភ្ជាប់ជាមួយបទចម្រៀងកូរ៉េទៀតផង ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេ អង្គព្រះស្នងលោកតាសេនាប្រមុខ នាគខ្មៅ ដែលប្រើប្រាស់អាខោន Pee Peng King ប្រកាសអញ្ជើញលោកគ្រូមហាជន មកសាកល្បងវិជ្ជាការ។ បើតាមការរៀបរាប់បានឲ្យដឹងថា៖
«ក្នុងនាមខ្ញុំជាអង្គព្រះស្នងលោកតាសេនាប្រមុខ នាគខ្មៅ ដោយការគោរពខ្ញុំសូមគោរពអញ្ចេីញលោកគ្រូមហាជ័យ សាកល្បងវិជ្ចាការ ដោយល្បីលោកគ្រូពូជពង្សនាគ ចឹងខ្ញុំដាក់ អង្គព្រះស្នងយាងមកសម្ដែងរឹទ្ធិដូចជា លេងទឹកក្ដៅ កា.ត់អណ្ដាត ចា.ក់បំពងក ចា.ក់មាត់ ដេីរលេីភ្លេី.ង
ដោយការគោរពសូមលោកគ្រូដេីម្បីបញ្ជាក់ពីភាពបរិសុទ្ធនៃ បារមី តេីលោកគ្រូហ៊ានទេ ដោយក្ដីគោរពពីខ្ញុំ សូមអញ្ជើញដោយសេរី ថ្ងៃណាក៏បាន ដេីម្បីបញ្ជាក់ពីភាពបរិសុទ្ធនៃជំនឿកុំអោយបងប្អូនមានការសង្ស័យ ។ ពីខ្ញុំ ស្នងរូបលោកតាសេនាប្រមុខ នាគខ្មៅ»