សង្គម
តារាកំប្លែងក្រម៉ិចក្រម៉ើម សម្ដីចាក់ទឹកមិនលិច កញ្ញា វ៉ាន់ នីឡា ដែលត្រូវបានមហាជនស្គាល់ថា ជាកូនស្រីបណ្ដូលចិត្តរបស់លោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ អ្នកដឹកនាំកម្មវិធី បានចូលរោងមង្គលការហើយនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២នេះ ក្រោយពន្យាពេលជាបន្តបន្ទាប់ អស់រយៈពេល៣ឆ្នាំមកហើយ។
នៅក្នុងកម្មវិធីព្រឹកនេះគេឃើញមានវត្តមានបងប្អូន ញាតិមិត្តជិតស្និទ្ធជាច្រើនរូបបានចូលរួម ហើយក្នុងនោះក៏មានការផ្ដល់កិត្តិយសពីលោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនក្រមុំផងដែរ។
ហើយអ្វីដែលមហាជនរំពឹងនោះគឺ ពិធីមួយហ្នឹងនឹងធ្វើឲ្យកក្រើកដល់អ្នកសិល្បៈសម្រាប់ឆ្នាំ២០២២នេះហើយ ពោលគឺផ្អើលអស់ទាំងតារាសម្ដែង, តារាចម្រៀង, តារាកំប្លែង,អ្នកដឹកនាំកម្មវិធី និងអ្នកដឹកនាំរឿងជាដើម ព្រោះឪពុករបស់នាង ក៏ជាអ្នករស់នៅក្នុងមជ្ឈដ្ឋានសិល្បៈយូរឆ្នាំមកហើយ។
អ្វីដែលមហាជនចាប់អារម្មណ៍ព្រឹកនេះគឺ វត្តមានតារាកំប្លែងនាយពែកពី បានចូលរួមហើយបានលើកឡើងថា៖ «នីឡា ការហេីយ តិចទៀតលោកតាវិចទរ័ មានចៅពរហេីយ ចំណែកខ្ញុំពេលខ្ញុំមានកូនការដែរ ខ្ញុំឈប់ខូចហេីយ»