សង្គម
អាម៉ាប៉ាប៉ាញ៉ូស
លោកអ្នកប្រហែលជាបានឃើញគេបង្ហោះនៅលើបណ្ដាញសង្គមហើយ ទាក់ទងនឹងផ្ទះជួល ដែលម្ចាស់ផ្ទះខ្លះអាចនឹងអស់ពាក្យនិយាយក្រោយពេលដែលសម្អាតផ្ទះបន្ទាប់ពីឈប់ជួល ដែលមានរូបភាពគ្រប់បែបយ៉ាងសឹងតែមើលមិនយល់ថាជាផ្ទះរបស់ខ្លួន។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មានម្ចាស់ផ្ទះបានបង្ហាញពីរូបភាពផ្ទះរបស់ខ្លួនទៀតហើយ ក្រោយពីអ្នកជួលរើចេញ ហើយបន្សល់ទុកនូវភាពរញ៉េរញ៉ៃ ពោរពេញទៅដោយសំរាម សូម្បីតែសំបុកពីងពាងក៏មិនដែលបោសចេញដែរ ដែលរូបភាពនេះមើលឃើញហើយម្ចាស់ផ្ទះជួលផ្សេងទៀតអាចនឹងឈប់ដាក់ជួល។
អាខោនមួយបានបង្ហោះ រួចសរសេរថា៖ «ឃើញគេផុសក្នុង ហ្វេបុក លូវបានជួបផ្ទាល់ខ្លួនឯងទើបឆ្អែតអ្វីទាំងអស់តែម្ដង ផ្ទះជាទីស្រលាញ់របស់ខ្ញុំ តែគេរស់នៅដូចជាកន្លែងដាក់សំរាម អាណិតផ្ទះខ្ញុំណាស់ មិននឹកស្មានថាដល់ថ្នាក់នេះទេ មិនដឹងថាជាកន្លែងមនុស្សនៅឬកន្លែងអីទេ»