header ads

Sponsor

តើអ្នកទាំងអស់គ្នាចូលចិត្តមើលវីដេអូ Vlog ខ្លីៗដែរឬទេ? ជឿជាក់ថា មនុស្សជាច្រើនប្រាកដជាចូលចិត្តទស្សនាវីដេអូខ្លីៗនៅលើ Facebook, YouTube, TikTok ឡើយទាក់ទងនឹងការ Review ម្ហូបអាហារ កន្លែងដើរលេង និងការចែករំលែកព័ត៌មានបច្ចេកវិទ្យាជាច្រើនជុំវិញពិភពលោកទាក់ទងនឹងកុំព្យូទ័រ ទូរស័ព្ទ នាឡិកា និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ។

យ៉ាងណាមិញថ្មីៗនេះសង្កេតឃើញ Vlogger, Youtuber ជាច្រើនជុំវិញពិភពលោកនាំគ្នាជជែកវែកញែក និងលាន់មាត់សរសើរថាពិតជាឡូយ ហើយមិនគួរឲ្យជឿថាគេរចនាបែបនេះបាននៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។ ក្នុងនោះប៉ុន្មានថ្ងៃនេះក៏ឃើញតារាល្បីៗក្នុងស្រុកយើងជាច្រើនបានបង្ហោះពីរូបរាងទូរស័ព្ទស៊េរីថ្មីពេញ Facebook ដែលជាស្មាតហ្វូនដ៏កំពុងពេញនិយមស្ទើរផ្ទុះទីផ្សារហើយនាពេលបច្ចុប្បន្ននេះ។ ចង់ដឹងអត់ថា តើស្មាតហ្វូនស៊េរីថ្មីនេះម៉ូដែលអ្វី? ហើយវាមានចំណុចពិសេសទាក់ទាញអ្វីខ្លះ? តើស្មាតហ្វូននេះ មានដាក់លក់នៅក្នុងប្រទេសកម្ពុជាយើងឬអត់?​ តោះៗៗ

នេះនែ៎ OPPO Reno7 ស្មាតហ្វូនស៊េរីថ្មីជាមួយលក្ខណៈសម្បត្តិកប់ៗ ពិសេសជាមួយការរចនាកងបំភ្លឺដំណឹងដ៏ទាន់សម័យអាចលោតបង្ហាញពន្លឺជុំវិញកញ្ចក់កាមេរ៉ា ដើម្បីផ្តល់ដំណឹងពីការខលចូល ឬសារដំណឹងផ្សេងៗ ដែលការរចនាបែបនេះគឺឡូយអស់ស្ទះ និងវិសេសប្លែកខុសពីគេ។ ជាហេតុនាំឲ្យ Vloggers, Reviewers ល្បីៗជាច្រើនជជែកឥតឈប់ឈរនូវរចនាបថដ៏ទំនើបមួយនេះ។

ហើយកាលពីមុនក៏ធ្លាប់ស្រមៃថា ប្រសិនថ្ងៃអនាគតមានស្មាតហ្វូនឌីហ្សាញកម្រាស់ស្តើង ស្រាល គែមជ្រុងមិនដឹងជាល្អម៉េចទេ? ពេលនេះទូរស័ព្ទក្នុងក្តីស្រមៃក៏បានមកដល់មែន OPPO Reno7 បានផ្លាស់ប្តូររូបរាងទាំងស្រុងប្លែកខុសពី Reno Series មុនៗរច.នាបែបអ្នកជំនាញប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាមួយការរូបរាងស្តើង ទម្ងន់ស្រាល និងគែមជ្រុងរលោង 2.5D បង្ហាញភាពលេចធ្លោស្រស់ស្អាតទ្វេដង ជាមួយនឹងជម្រើស 2 ពណ៌គឺ ពណ៌ទឹកក្រូចផលិតចេញពីស្បែកគុណភាពខ្ពស់ រីឯពណ៌ខ្មៅរចនាបែបកញ្ចក់និងលោហៈធាតុស្ទីលរចនាបែប Reno Glow។

បន្ថែមពីនេះបើតាមដឹងខ្លះៗគឺស្មាតហ្វូន OPPO Reno7 បានបង្កើនសមត្ថភាព​លើ​បច្ចេកវិទ្យា «អ្នកជំនាញ Portrait» ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិត​ និងមានភាពទាក់ទាញពេញមួយថ្ងៃមិនថាពេលយប់ឬពេលថ្ងៃឡើយ។ ដូចនេះ សម្រាប់ព័ត៌មានលម្អិតៗ រូបរាងពិត លក្ខណៈសម្បត្តិ នឹងត្រូវបើកបង្ហាញក្នុងពេលឆាប់ៗ នេះបើយោងតាមផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO។ កុំភ្លេចបន្តតាមដានទាំងអស់គ្នាណា!!!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post