សង្គម
អាម៉ាប៉ាប៉ាញ៉ូស
តារាកំប្លែងក្រម៉ិចក្រម៉ើម សម្ដីចាក់ទឹកមិនលិច កញ្ញា វ៉ាន់ នីឡា ដែលត្រូវបានមហាជនស្គាល់ថា ជាកូនស្រីបណ្ដូលចិត្តរបស់លោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ អ្នកដឹកនាំកម្មវិធី បានចូលរោងមង្គលការហើយ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២ថ្មីៗនេះ ក្រោមវត្តមានសិល្បករ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
អ្វីដែលមហាជនមានការចាប់អារម្មណ៍ផងដែរនោះគឺ ស្បែកជើងរបស់កូនកំលោះ ដែលជាស្វាមីនីឡាតែម្ដង ដោយមានពណ៌លេចជាងគេ ដែលស៊ីជាមួយនឹងកម្រាលព្រំពណ៌ខៀវចាស់ និងជាម៉ាកល្បី ហើយតម្លៃវិញកប់ពពកតែម្ដង។
ស្បែកជើងដែលស្វាមីនីឡា បានពាក់ក្នុងថ្ងៃមង្គលការនោះ គឺជាម៉ាក Versace បើតាមគេហទំព័របស់ versace. com ស្បែកជើង BAROCCO PRINT SILK SLIPPER មានតម្លៃប្រមាណ ៤ ២៥៩ ១០០ រៀលឯណោះ ដែលស្មើនឹងជាង១ពាន់ដុល្លារអាមេរិច។